ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បន្តជួលជុលថែទាំ ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩,៥គីឡូម៉ែត្រនៅ ស្រុកជាំក្សាន្ត ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនប្រជាពលរដ្ឋ

196

ព្រះវិហារ ៖ កំណាត់ផ្លូវជាច្រើនខ្សែនៅក្នុងមូលដ្ឋានខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួលជុលថែទាំជាប្រចាំដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញអស់ថវិកាច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១នេះ បើទោះបី ស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជម្ងឺកូវីដ-១៩ក៏ដោយចុះ ក៏ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្តជួលជុលថែទាំផ្លូវ ក្រាលដីល្បាយថ្ម ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩,៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងបន្តជួលជុលថែទាំផ្លូវ ក្រាលដីល្បាយថ្ម ផ្លូវខេត្តលេខ 2PVH1 ប្រវែង ៩,៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយកៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ ។ ការងារនេះអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួល​ដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យទេសចរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង