ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករត់ម៉ូតូកង់បី,ម៉ូតូឌុប, អាជីវករវ័យចំណាស់, អាជីវករលក់ដូរតាមកញ្ជើ,កញ្រ្ចែង ល្អី,កម្មករនៅផ្សារបឹងកេងកងបានទទួលអំណោយសម្ដេច

269

ភ្នំពេញ៖អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន និង សម្តេច គត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ លោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ ជាអង្ករ និង ម៉ាស ត្រូវបាន លោក ឯក និមល ប្រធានគណៈកម្មការ ផ្សារ បឹងកេងកង បានរៀបចំធ្វើពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចជួន បងប្អូន បំរើសេវាកម្ម ម៉ូតូកង់បី ,ម៉ូតូឌុប ,អាជីវករ វ័យចំណាស់ ,កម្មករ និង អាជីវករ លក់ដូរតាមកញ្ជើ, កញ្ជ្រែងល្អី នៅផ្សារបឹងកេងកង ចំនួន 55 នាក់ នៅផ្សារបឹងកេងកងកាលពីព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២១នេះ។

លោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងយ៉ាងក្បោះក្បាយថានេះគឺជា ការផ្តល់អំណោយជូនលើកទី៣ ក្នុងតំណាក់កាល នៃការរីករាលដាល នៃជំងឺឆ្លង Covid-19 នាព្រឹត្តិការណ៍ សហគមន៍ 20កុម្ភៈ នេះ ។

នាឱកាស នេះ លោក ឯក និមល ប្រធានផ្សារក៏បានបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់ សម្តេច ទាំងទ្វេរនិងលោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ដោយបានគិតគូចំពោះបងប្អូនទាំងអស់ ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៏សហគម ន៏ 20កុម្ភៈ និង សូមអោយបងប្អូន រក្សា អនាម័យ ខ្លួនប្រាណ ជានិច្ចដោយពាក់ម៉ាស អោយបានត្រឹមត្រូវ លាងសំអាតដៃ អោយបានញឹកញា ប់ រក្សាគំលាត អោយបានឆ្ងាយពីគ្នាហើយ មុននិងប្រើប្រាស់របស់អ្វីមួយ នោះត្រូវតែលាងសំអាត អោយបានស្អាតល្អ មុនពេលនិងក្រោយដឹកភ្ញៀវ ត្រូវ បាញ់ទឹកអាល់កុល សំអាត កែបម៉ូតូ ម៉ូតូកង់បី របស់ខ្លួន អោយបានស្អាតជាប្រចាំហើយ ត្រូវទៅទទួលការចាក់ វ៉ាក់សាំង បង្ការជំងឺកូវីដ១៩អោយបានទាន់ពេលវេលា កុំចាញ់បោកពួកបំពុលសង្គម ។ ដូចនេះបងប្អូន គឺជា អ្នករាប់រង សេដ្ឋកិច្ច ក្រុមគ្រួសារ បើបងប្អូនមិនគិត ពីសុខភាព សុវត្ថិភាព ផ្ទាល់ខ្លួន ទេ នោះ ក្រុមគ្រួសារ បងប្អូន នឹង ជូបការលំបាក ពីជំងឺឆ្លង Covid-19 ដ៏កាចសាហាវនេះ ។

គួរបញ្ជាក់ផងដែរថាជានិច្ចកាលចំពោះបងប្អូនដែលមានជីវភាព ខ្វះខាតខាងលើដោយបានទទួលអំណោយនៅពេលនេះ ដោយពួកគាត់មានជីវភាពខ្វះខាតនៅផ្សារបឹងកេងកង តែងតែបានទទួលអំណោយជាហូរហែរ បន្តបន្ទាប់តាមរយះលោកប្រធានផ្សារបឹងកេងកងឯក និមល ដើម្បីយកមកដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកឯក និមល ប្រធានផ្សារបឹងកេងកង ក៏បានធ្វើការណែនាំទៅដល់បងប្អូនដែលបានធ្វើដំណើរចេញ ចូលមកកាន់ទីផ្សារបឹងកេងកងដើម្បីរកទិញទំនិញឬអីវ៉ាន់គ្រប់មុខនោះ និង បងប្អូនអាជីវករផ្សារផ្ទាល់ទាំងអស់គ្នាអោយបន្តដោយ បង្កើនស្មារតីក្នុងការយកចិត្តទុកដាក់ខ្ពស់អនុវត្តន៍ តាមការណែនាំរបស់សម្ដេចតេជោ ៣ការពារ និង ៣កុំ និង ស្ដាប់តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល អោបានជាប្រចាំរៀងរាល់ថ្ងៃដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំង ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសហគមន៍២០កុម្ភះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង