ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ ​ខឹង​គេ​ទារ​លុយ​ជំពាក់​ថ្លៃ​លក់​ដំឡូង​ ទាញ​ដំបង​ វាយ​បែកក្បាល​ម្ចាស់បំណុល ដេរ​៥​ថ្នេរ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

39

​បាត់ដំបង​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ​ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ១​នាក់​ ក្នុង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ ដោយ​វាយ​១​ដំបង​ចំ​ក្បាល​បណ្តាល​អោយ​បែក​ចំនួន​៥​ថ្នេរ​ ។​

​ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ ត្រង់​ចំណុច​ភូមិ​សំរោង​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​ ។​

​ជនសង្ស័យ​ ឈ្មោះ​ ស៊ុន​ សុខា​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​រាំង​ សង្កាត់​អូ​រមាល់​ ក្រុង​-​ខេត្តបាត់ដំបង​ មក​ស្នាក់​នៅ​ស៊ីឈ្នួល​ចាំចំការ​ដាំដំឡូង​មី​ ភូមិ​-​ឃុំ​ខាងលើ​ បាន​យក​ដំបង​ឈើ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​១​នាក់​ឈ្មោះ​ សៀង​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ស្ពាន​កណ្តាល​ ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ចំណុច​ខាងលើ​។​ ជនសង្ស័យ​បាន​យក​ដំបង​១​ដើម​វាយ​ចំ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​អោយ​បែកក្បាល​ដេរ​ចំនួន​៥​ថ្នេរ​ ព្រោះ​មូលហេតុ​ទំនាស់​ពាក្យ​សំដី​នឹង​គ្នា​ (​ជន​រង​គ្រោះ​ជំពាក់​លុយ​ថ្លៃ​លក់​ដំឡូង​ហើយ​មិន​ព្រម​សង​)​។​

​ក្រោយ​ពេលធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ​ ស៊ុន​ សុខា​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​នឹង​ដំបង​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ ។​

បច្ចុប្បន្ន​ ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង