ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការប៉ូលិសកៀនស្វាយ បញ្ចេញកម្លាំងចុះធ្វើ សណ្ដាប់ធ្នាប់តាមទីផ្សារ និងទីប្រជុំជនក្នុងមូលដ្ឋាន

30

កណ្ដាល៖កាលពីព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ និងកម្លាំងសមត្ថកិច្ចប៉ូលិសនៅតាមបណ្ដាប៉ុស្ដិ៍និមួយៗ ដោយបានចុះធ្វើសណ្ដាប់ធ្នាប់នៅតាមទីផ្សារនានា និងទីប្រជុំជនអោយបានល្អប្រសើនិងបន្តចុះ ចែកម៉ាសជូនប្រជាជននៅតាមផ្សារ និងទីប្រជុំជនហើយចំពោះសកម្មភាពនេះ គឺធ្វើឡើងអោយមានរបៀបរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍ នៅតាមចំណុចផ្សារនិមួយៗ មានសុវត្ថិភាពបានល្អប្រសើរគួបផ្សំជិត ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរផងដែរ។
ចំពោះសកម្មភាពការងារនេះ គឺកំលាំងសមត្ថកិច្ចប៉ូលិសចុះធ្វើសណ្តាប់ធ្នាប់ចរាចរណ៍ក្នុងមូលដ្ឋាន ស្រុកបានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្ដាផ្សារគគីរ ,ផ្សារជ្រោយដង គគីរធំ ,ផ្សារក្រមួនកំពង់ស្វាយ ជូនប្រជាពលរដ្ឋលក់ដូរនៅលេីចិញ្ចើមផ្លូវជាតិលេខ១ ,ផ្លូវ១១០ និងទីផ្សារនិមួយៗឲ្យមានរបៀបរៀបរយ ដេីម្បីបញ្ជៀសរាល់ការកក ស្ទះចរាចរណ៍លេីដងផ្លូវជាតិ និងផ្លូវ១១០ផ្សារក្រមួនកំពង់ស្វាយស្ថិតនៅឃុំកំពង់ស្វាយ ហើយបានធ្វើការណែនាំអប់រំឲ្យប្រជាពលរដ្ឋដែល លក់ដូរឲ្យយល់អំពីច្បាប់ទម្លាប់នៃការប្រើប្រាស់ផ្លូវថ្នល់ និងចាត់កំលាំងចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរមានផ្សារក៏ដូចជាទីប្រជុំជនដែល ពួកគាត់មិនបានពាក់ម៉ាស់ពិសេសគឺផ្សព្វផ្សាយ ពីច្បាប់នៃការមិនពាក់ម៉ាស់ជូនដល់បងប្អូន អោយយល់ដឹងនិងមានការចូលរួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង