ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកងធ្វើពិធីប្រគល់.ទទួលអំណោយពីសប្បុរសជន

36

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងនារសៀលថ្ងៃទី៣១ខែមិនាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដោយបានអញ្ជើញធ្វើពិធីប្រគល់ ទទួលអំណោយនូវគ្រឿងឧបភោគបរិភោគ ពីម្ចាស់សិប្បកម្មប្រហិតសុខ ណៃលោកសេង បុនធី និង លោកស្រីសុខ ណៃ។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើឡើងក្នុងពិធីប្រគល់ទទួលអំណោយនូវគ្រឿងឧបភោគបរិភោគពីម្ចាស់សិប្បកម្មខាងលើថាចំពោះអំណោយទាំងអស់នេះគឺរដ្ឋបាលខណ្ឌបឹងកេងកងទុកសម្រាប់ប្រើប្រាស់នូវសកម្មភាពនានា ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩។
ចំពោះអំណោយដែលរដ្ឋបាលខណ្ឌ ទទួលបានរួមមាន៖ទឹកបរិសុទ្ធ ចំនួន១០០កេស,ទឹកក្រូច២០កេស,មី២០កេស និង អង្ករចំនួន៣តោនផងដែរគឺដើម្បីទុកប្រើប្រាស់ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
ឆ្លៀងក្នុងឱកាសពិធីប្រគល់ទទួលអំណោយនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយខាងលើដែលមានទឹកចិត្តដ៏សប្បុរសធម៌ក្នុងការជួយឧបត្ថម្ភមកដល់អាជ្ញាធរខណ្ឌបឹងកេងកងនាពេលនេះ។ដូចនេះសូមជូនពរអោយជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង