ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២១ថ្ងៃនៃការស្តារ​សំរាមនៅ ប្រឡាយបឹងត្របែក ក្រុមការងារ ដឹកសំរាមចេញបាន៣៨០ឡានស្មើនិងជិត២០០០ម៉ែត្រគូប ដើម្បីសម្រួលផ្លូវទឹកហូរ

67

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ

   ជាក់ស្ដែងសម្រាប់ពេលនេះ ក្រុមការងាររបស់រាជធានីភ្នំពេញ បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍កាលពីថ្ងៃទី១០មិនា២០២១ និងបញ្ចប់ថ្ងៃទី៣១មិនា២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ

  លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅរសៀលថ្ងៃទី៣១មិនានេះថា ក្រុមការងារអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក្រោយពីមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលភ្នំពេញ អង្គភាពលូទឹកបូមទឹក បានធ្វើសកម្មភាពស្តារសំរាមនៅប្រឡាយបឹងត្របែក ដោយចាប់ផ្ដើមអនុវត្តន៍ការងារកាលពីថ្ងៃទី១០មិនា ២០២១ និងបញ្ចប់ថ្ងៃទី៣១មិនា២០២១នេះ ដើម្បីសម្រួលផ្លូវទឹកហូរ កាត់បន្ថយការលិចលង់នៅរដូវវស្សាខាថមុខនេះ

   លោកបញ្ជាក់ថា ជាលទ្ធផលយើងដឹកសំរាមចេញបានចំនួន៣៨០ឡានស្មើនិង១៩០០ម៉ែត្រគូប ដែលប្រហាក់ប្រហែល១៥០០តោន លើប្រវែងប្រឡាយបឹងត្របែក៩០០ម៉ែត្រ ទទឹង៣០ម៉ែត្រ។

   លោកដួង ចាន់សារ៉ាត់ បានសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវកុំបោះសំរាមចូលក្នុងប្រឡាយ ចូររួមគ្នាថែរក្សារបរិស្ថានទីក្រុងយេីងទាំងអស់គ្នា

 

អត្ថបទដែលជាប់ទាក់ទង