ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា មន្ទីរសាធារណការ ខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងដើម្បីការពារ និងទប់ស្កាត់ពីជំងឺរួចរាល់អស់ហើយ

125

ព្រះវិហារ៖ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងដើម្បីការពារ និងទប់ស្កាត់ពីជំងឺរួចរាល់អស់ហើយ ដើម្បីការពារពីជំងឺ កូវីដ១៩

   មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា បច្ចុប្បន្នជំងឺកូវីដ១៩ កំពុងតែ វាយលុកជាខ្លាំងទៅកាន់មនុស្សដែលរស់នៅជុំវិញពិភពលោកយើងនេះ ហេតុនេះដើម្បីការពារពីជំងឺ កូវីដ១៩ ទាមទាឱ្យយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយត្រូវតែពាក់ម៉ាស រក្សាគម្លាត បាញ់អាល់កុល និងលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ជានិច្ច។

ក្រៅពីការការពារទាំងនេះហើយ ថ្ងៃនេះមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចាក់វ៉ាក់សាំងដើម្បីការពារ និងទប់ស្កាត់ពីជំងឺមួយនេះរួចរាល់។

   សូមបងប្អូនអនុវត្តតាមវិធានសុខាភិបាលអោយបាន ម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕

 

អត្ថបទដែលជាប់ទាក់ទង