ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បើជាមនុស្ស !

245

 

ភ្នំពេញ៖គេថាសុខ និង ទុក្ខគឺជាជីវិតជាមនុស្សត្រូវតែចេះតស៊ូ កុំបាក់ទឹកចិត្ត និងមានជំនឿចិត្តលើខ្លួនឯងបើអស់ជំនឿចិត្តលើខ្លួន
ឯង និង ខ្វះកាតស៊ូនោះជីវិត នឹង ជួបនូវការលំបាក់ហើយ ។
ពាក្យចាស់លោកថាគេអាចមើលងាយយើងបានតែយើងមិនត្រូវមើលងាយខ្លួនឯងនោះឡើយ ។ជីវិតគឺជាការបំពេញនូវបេសកកម្ម
មួយដែលកើតមកមិនមានយកអ្វីមកជាមួយទេតែមនុស្សមានការលោភលន់ មានការឈ្នានីសគេ កេងប្រវ័ញ្ចគេកឹបកេងលើគ្នាទៅវិញទៅមក
ដោយមិនខ្វល់ថាកាលពីមកមិនយកអ្វីមកឡើយហើយពេលទៅវិញក៏មិនមានយកអ្វបីទៅជាមួយដែរ ។
បេសកកម្មរបស់មនុស្សខុសៗគ្នាខ្លះបំពេញបេសកកម្មដោយទង្វើល្អជួយអ្នកដទៃចំពោះអ្នកខ្លះទៀតបំពេញបេសកកម្មដោយភាពទុច្ចរឹតតែម្ដង ។
អ្នកដែលបំបេញបេសកកម្មដោយភាពសុចរឹតពេលស្លាប់ទៅបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អនិងមានគេនឹកស្ដាយស្រណោះរីឯ
អ្នកដែលបំពេញបេសកកម្មដោយភាពទុច្ចរឹតនោះពេលស្លាប់ទៅបន្សល់នូវកេរ្តិ៍ឈ្មោះអាសោចិ៍ក្រៃលែង ។
អញ្ចឹងហើយបានជាគេប្រដៅថាបេលកើតមកជាមនុស្សពេលបំពេញបេសកកម្មហត់ត្រូវចេះឈប់សម្រាក ពេលដែលលំបាកត្រូវ
ចេះទ្រាំ ហើយបើចង់ធ្វើជាមនុស្សរឹងមាំត្រូវតែកុំបាក់ទឹកចិត្ត ។
ប៉ុន្ដែមនុស្សសព្វថ្ងៃនេះមួយចំនួនពេលដែលបំពេញការងារហត់មិនត្រឹមតែមិនសម្រាកប៉ុណ្ណោះទេតែថាំមទាំងឧិបក្រសោបការងារ
នោះទុកធ្វើតែម្នាក់ឯង ឬ ទុកឲ្យគ្នាខ្លួនឯងដើម្បីការពារនូវផលប្រយោជន៍បែបនេះគេហៅងាអាត្មានិយមហើយ ។លុះជួបរឿងលំបាកមិនចេះ
ទ្រាំឡើយគឺរអ៊ូរទាំដាក់គេដាក់ឯងធ្វើមើលតែខ្លួនឯងហ្នឹងអស្ចារ្យខ្លាំងសម្បើមណាស់ ។
មនុស្សបែបនេះមិនមានភាពរឹងមាំឡើយគឺតែងតែបាក់ទឹកចិត្តនូវពេលដែលលាភសក្ការៈរបស់ខ្លួនផ្នែកណាមួយត្រូវបាត់បង់នោះ
មនុស្សបែបនេះមិនគួរនឹងសេពគប់ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង