ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ នាវ ច័ន្ទថាណា ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC)

38

ភ្នំពេញ៖ នៅថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Alexander C. Feldman ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីប្រធានបទសំខាន់ៗ រួមមានដូចជា ៖ i/-ហិរញ្ញវត្ថុតាមបែបឌីជីថល ii/-បរិយាបន្នហិរញ្ញវត្ថុ iii/-ប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យា iv/-ការផ្តល់ហិញ្ញប្បទានប្រកបដោយចីរភាព និង v/-ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់បណ្តាក្រុមហ៊ុនអាមេរិក ក្នុងការចូលរួមអភិវឌ្ឍន៍និងទំនើបកម្មវិស័យហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជា ព្រមទាំងបានលើកឡើងនូវការគាំទ្ររបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចំពោះការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២ខាងមុខ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ បានថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងបណ្តាក្រុមហ៊ុននានារបស់អាមេរិក ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងត្រៀមខ្លួនពង្រីកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក សំដៅធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង