ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបី ជំងឺកូវិដ-១៩កំពុងវាយលុកខ្លាំងចូលសហគមន៏យ៉ាងណាក្ដី ការងារដាំដំណាំ បន្លែ សម្រាប់ផ្គត់ផ្គង់ជីវភាព និងទីផ្សារ របស់កសិករ អ្នកខេត្ដសៀមរាបកំពុងត្រូវប៉ាន់

20

 

សៀមរាប៖ លោក ជិញ ភារៈ ប្រធានអង្គការអាគ្រីស៊ីតអន្ដរជាតិ ប្រចាំកម្ពុជា និងជាមន្ដ្រីគម្រោងកសិកម្ម បានបញ្ជាក់ថា បើទោះបី ជំងឺកូវិដ-១៩កំពុងវាយលុកខ្លាំងចូលសហគមន៏ យ៉ាងណាក្ដី ការងារដាំដំណាំ បន្លែ សម្រាប់ ផ្គត់ផ្គង់ជីវភាព និងទីផ្សារ របស់កសិករ អ្នកខេត្ដសៀមរាបកំពុងត្រូវប៉ាន់ ។
ដំណាំ ដែលបងប្អូនកសិករ កំពុងដាំតាមផ្ទះ និងកសិដ្ឋាន នៅចំការរៀងខ្លួនៗពេលនេះ គឺភាគច្រើន ខាត់ណា,ស្ពៃក្ដោប, ត្រគួន, ម្ទេស,ត្រប់និងសាគូស ។

តំណាងអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាកសិករ នៅខេត្ដសៀមរាប ត្រូវចេះស្វែងយល់ព័ត៌មានទីផ្សារឱ្យបានច្បាស់លាស់ បែងចែកកាលវិភាគដាំដុះ ឱ្យត្រូវតាមទីផ្សារជៀសវាងភាពជន់ជោរ ជាពិសេសការផ្តល់ទំនុកចិត្តទៅកាន់អ្នកបរិភោគតាមរយៈការផលិតបន្លែដែល មានសុវត្ថិភាព ខណៈបច្ចុប្បន្នប្រជាកសិករកាន់តែច្រើនងាកមកចាប់ផ្តើមមុខរបរ កសិកម្ម នេះ។

លោក ជិញ ភារៈ អនុប្រធានគម្រោងអង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ មេសា ឆ្នាំ២០២១នេះថា៖ ទោះបីកម្ពុជាកំពុងរងផល ប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ក៏ដោយតែវិស័យ កសិកម្មនៅកម្ពុជា កាន់តែមានសន្ទុះរីក ចម្រើន ទៅមុខ ព្រោះតែប្រជាពលរដ្ឋភាគច្រើនងាកមកចាប់ផ្តើមដាំដុះដំណាំកសិកម្មស្រប នឹងយន្តការជំរុញពីសំណាក់រាជរដ្ឋាភិបាលផង បាន ប្រែក្លាយវិបត្តិនេះឱ្យទៅជាឱកាសក្នុងការបង្កើនផលិភាព ដំណាំនៅកម្ពុជា។

លោកជិញ ភារៈ បានបន្តថា៖. អង្គការអាគ្រីស៊ុតកម្ពុជា បានចាប់ដៃគូជាមួយរាជរដ្ឋាភិ បាល ដើម្បីជួយដល់កសិករ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយពួកគាត់ត្រូវចូលរួមជា មួយគម្រោងដោយស្ម័គ្រចិត្ត គោរពតាមគោលការណ៍បច្ចេកទេសរបស់គម្រោងដែលបានបណ្តុះបណ្តាល ជាពិសេសផ្តោតទៅលើការផលិតបន្លែសុវត្ថិភាព លក់ទៅកាន់ទីផ្សារ និងការចេះកែច្នៃផលិតផលកសិកម្មជាដើម។
លោកបន្តថា ដោយសារកំណើននៃការផលិតបន្លែមានកាន់តែច្រើនឡើងៗជាប្រចាំ ពេលខ្លះអាចហួសពីតម្រូវការបែបនេះ កសិករត្រូវចេះស្វែងយល់ អំពីពេលវេលានៃការចាប់ផ្តើមផលិតបន្លែរបស់ខ្លួន ស្តាប់ព័ត៌មានទីផ្សារ ជៀសវៀងការដាំដំណាំដូចគ្នាច្រើននាំឱ្យធ្លាក់តម្លៃ ជាពិសេសគឺការបង្កើនទំនុកចិត្តទៅកាន់អ្នកបរិភោគ ដោយត្រូវផលិតបន្លែដែលមានសុវត្ថិភាព ស្របនឹងតម្រូវការទីផ្សារ។ អង្គការអាគ្រីស៊ុតបានជួយដល់សហគមន៍ជាច្រើន យើងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់កសិករនៅក្នុងខេត្តតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដូចជាកែច្នៃល្មៀតទៅជាល្មៀតស្ងួត ល្មៀតសូន្យទឹកឃ្មុំ និងក៏ជួយភ្ជាប់បណ្តាញទីផ្សារកសិករ ដែលមានសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប ជាចលករមួយសំខាន់ក្នុងការជួយរកទីផ្សារឱ្យពួកគាត់ រកច្រកចេញពេលបន្លែកកស្ទះម្តងៗ អ៊ីចឹងកន្លងមកឃើញថា គាត់ដាំមែន តែពេលខ្លះគាត់ដាំតាមរដូវកាល ដល់ពេលមានបន្លែបុកមកច្រើន ហួសពីតម្រូវការអ៊ីចឹងតម្លៃធ្លាក់ចុះហើយ ហើយមួយទៀតដើម្បីចៀសវាងហានិភ័យជាមួយតម្លៃ កសិករត្រូវហ៊ានធ្វើកិច្ចសន្យាកសិកម្មជាមួយអតិថិជន ដើម្បីធានាពីតម្លៃ។

សូមបញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១១ មកដល់បច្ចុប្បន្ននេះ អង្គការអាគ្រីស៊ុតអន្តរជាតិប្រចាំកម្ពុជា បានចុះធ្វើការជាមួយប្រជាកសិករនៅក្នុងក្រុង ស្រុក គោល ដៅចំនួន៥
រួមមាន៖ស្រុកពួក ប្រាសាទបាគង ស្វាយ លើ បន្ទាយស្រី និងក្រុងសៀមរាប នៃខេត្តសៀម រាប ដោយមានកសិករចូលរួមសរុប១៨៧០ គ្រួសារ បានផ្តល់វគ្គបណ្តុះ បណ្តាលផ្នែកបច្ចេកទេស កសិកម្មដូចជា៖ការដាំបន្លែ ដំណាស្រូវ ចិញ្ចឹមសត្វ និងការបង្កើតក្រុមសន្សំប្រាក់ ការលក់សម្ភារកសិកម្ម និងការ បញ្ជា្របពីអាហារូបត្ថម្ភដល់ប្រជាពលរដ្ឋនិងសិស្សាសាលារៀនមួយចំនួន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង