អភិបាលខណ្ឌការឧបត្ថម្ភ អំណោយនាពេលនេះ ចូលរួមទប់ស្កាត់ការប្រយុទ្ធនិងជម្ងឺកូវីដ-១៩
ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ បានទទួលអំណោយពីលោក វ៉ា សាវឿន និងលោកស្រី ទែន យ៉ានី ដែលបានថវិកា ២,០០០,០០០រៀល, អង្ករ ១,០០០គ.ក្រ និងទឹកសុទ្ធ ២០កេស ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ដែលកំពុងរីករាយដាល។
ដោយឡែកកាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ បានទទួលអំណោយពីលោកស្រី គុជ សាមឿន សិប្បកម្មប្រហិតសាច់គោ ហេង លីលី ដែលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល, អង្គរ ២០បាវ, ពងទងទា ៣,០០០គ្រាប់, អាកុល ៤កាន, ម៉ាស់ ២កេស និងមី ២០កេស ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយនិងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ដែលកំពុងរីករាយដាល៕