ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងវ៉ាក់សាំង Sinopharm ៤០ម៉ឺនដូសទៀត ដល់កម្ពុជា

191

 

ភ្នំពេញ៖ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយឥតសំណងវ៉ាក់សាំងបង្ការជំងឺកូវីដ ប្រភេទ Sinopharm ចំនួន៤០ម៉ឺន ដូសបន្ថែមទៀត ដល់ភាគីកម្ពុជា។

ស្ថានទូតចិនបានលើកឡើងថា «ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀត ដល់ ភាគីកម្ពុជា»។
ស្ថានទូតចិនបានបញ្ជាក់ថា វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសា នេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម៕

អត្ថបទដែលជាប់ទាក់ទង