យកអាវុធខ្លីដាក់តាមខ្លួន ដល់ពេលស្រាវជ្រាវឃេីញ មានពាក់ព័ន្ធករណីគ្រឿងញៀនថែម ទៀតផង
ពីថ្ងៃទី១១និង ទី១២ខែមេសា ឆ្នាំ២០២១ អនុវត្តតាមមតិដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រួមទាំងយោបល់បន្ថែមរបស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានរួមជាមួយកម្លាំងនគរបាលស្រុកថ្មគោលប្រតិបត្តិការ បង្ក្រាបករណី ប្រេីប្រាស់និងរក្សាទុកដោយខុសច្បាប់នូវ(អាវុធ-គ្រឿងផ្ទុះ)ចំនួន០១ ករណីនៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៥ នាក់ មកកាន់ស្នងការដ្ឋានធ្វេីការសាកសួរស្រាវជ្រាវ ។
ផ្តើមពីការស្រាវជ្រាវលើករណីដាក់តាមខ្លួននូវអាវុធខ្លី(បាញ់ដោយកម្លាំងហ្កាស)នេះក៏លេចឡេីងនូវសម្ភារៈឧបករណ៍ប្រេីប្រាស់គ្រឿងញៀននិងម្សៅក្រាមពណ៌ស ដែលសង័្សយជាគ្រឿងញៀនថែមទៀតផង។
-ជនសង័្សយដែលត្រូវបានឃាត់ខ្លួនគឺ៖
១-ឈ្មោះ សម្បត្តិ រតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ហេង ទិត្យា ហៅ ចិន ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះ ធឿន លីហុង ហៅ ព្រំ អាយុ ២០ ឆ្នាំ មានទីលំនៅភូមិស្តីលេី ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ណន និត ហៅ បឹម ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៥-ឈ្មោះ ចន្ទ័ សិលា ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
- អាវុធខ្លី (បាញ់ដោយកម្លាំងហ្កាស) ០១ ដេីម
- កាំបិត ចំនួន ០៣ ដេីម
- ម្សៅក្រាមពណ៌ស ស្រអាប់ ច្រកក្នុងថង់ប្លាស្ទិក សង្ស័យមានសារធាតុញៀន ចំនួន ០៣ កូនថង់
- សម្ភារៈប្រេីប្រាស់គ្រឿងញៀន មួយចំនួន
- ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AI 8425 ០១ គ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខបាត់ដំបង 1O-1246
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើបានចាត់ការបន្តតាមនីតិវិធី-ច្បាប់៕