ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សម្រាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ បានមកដល់កម្ពុជាដោយសុវត្ថិភាព

37

 

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សម្រាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ ដែលជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ បានមកដល់កម្ពុជាដោយសុវត្ថិភាព។

ឯកឧត្តម ហេង រតនា សូមអរគុណក្រុមជំនាញសុនខ Getxent ដែលបានផ្តល់អំណោយនេះសម្រាប់គាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាពដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា រួចផុតពីជំងឺកូវីដ១៩។

កម្លាំងជំនាញសុនខសុីម៉ាក់ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រួមសហការគ្នាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ ។
ក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុស ក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុស ក្នុងចំណោមនុស្សច្រេីន៕

អត្ថបទដែលជាប់ទាក់ទង