ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំនេះ វត្តអារាមទូទាំងខេត្តស្វាយរៀង មានសភាពស្ងាត់ ព្រោះពុទ្ធបរិស័ទចូលរួមបង្ការការពារការឆ្លងវីរូសកូវីដ-១៩

35

ខេត្តស្វាយរៀង ៖ ឆ្នាំនេះវត្តអារាមទូទាំងខេត្តស្វាយរៀង មានសភាពស្ងាត់ជាងបណ្តាឆ្នាំមុនៗ ព្រោះពុទ្ធបរិស័ទចូលរួមបង្ការការពារការឆ្លងវីរូសកូវីដ-១៩ ដោយមន្ទីរ  និងសាលាគណខេត្ត  សហការជាមួយព្រះគ្រូចៅអធិការទាំង២៤៥វត្ត ចូលរួមជម្រុញការអនុវត្ត”៣ការពារ” និង”៣កុំ” និងតាមពិនិត្យជាក់ស្តែងពុទ្ធបរិស័ទភាគច្រើនបានពាក់ម៉ាស់ការពារ។

មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានឲ្យដឹងថា នាព្រឹក ថ្ងៃ ទី១ ៤  ខែមេសា  ឆ្នាំ២០២១នេះ  ត្រូវជាថ្ងៃចូលឆ្នាំទី១ មន្ទីរធម្មការ និងសាសនា ខេត្ត  បានសហការរជាមួយសាលាគណខេត្ត និងព្រះគ្រូចៅអធិការទាំង២៤៥វត្ត បានចុះពិនិត្យ  និងសម្របសម្រួលពិធីបុណ្យចូលឆ្នាំថ្មី ដោយទទួលលទ្ធផលដូចខាងក្រោម៖

-ឆ្នាំនេះវត្តអារាមទូទាំងខេត្តមានសភាពស្ងាត់ជាងបណ្តាឆ្នាំមុនៗ ព្រោះពុទ្ធបរិស័ទចូលរួមបង្ការការពារការឆ្លងវីរូសកូវីដ-១៩។ ចំពោះអ្នកដែលអញ្ជើញមក បានរៀប ចំ រាប់បាត្រ  និងប្រគេនទេយ្យទានព្រះសង្ឃរួច ត្រឡប់ទៅផ្ទះវិញ  ដោយមិននៅលើឧបដ្ឋានសាលាច្រើនកុះករឡើយ។

-មន្ទីរ  និងសាលាគណខេត្ត  សហការជាមួយព្រះគ្រូចៅអធិការទាំង២៤៥វត្ត ចូលរួមជម្រុញការអនុវត្ត”៣ការពារ” និង”៣កុំ” និងតាមពិនិត្យជាក់ស្តែងពុទ្ធបរិស័ទភាគច្រើនបានពាក់ម៉ាស់ការពារ។

-បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីភូមិសាស្ត្រ(ខេត្តស្វាយរៀង)  ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

-គ្រប់វត្តអារាមមានកន្លែងលាងដៃនឹងសាប៊ូ ឬទឹកអាល់កុល និងវត្តមួយចំនួនធំមានបំពាក់ម៉ាស៊ីនវាស់កម្តៅ៕

អត្ថបទដែលជាប់ទាក់ទង