ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះគ្រាប់មីនតោនស្លាប់បុរសម្នាក់ ពេលកំពុងបើកត្រាក់ទ័រភ្ជួរដីចំការ ក្នុងខេត្តបាត់ដំបង

47

 

ខេត្តបាត់ដំបង៖ អគ្គនាយកស៊ីម៉ាក់ សូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព និងសំដែងនូវការសោកស្តាយដោយសារផ្ទុះគ្រាប់មីន! នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ផ្ទុះគ្រាប់មីនដោយត្រាក់ទ័រភ្ជួរដីចំការជាន់លើគ្រាប់មីនតោននោះ។

នេះជាសោកវិនាសកម្មនៅលើដីស្រែចំការកសិករខ្លួនឯងដោយសារសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាម! គ្រោះថ្នាក់នេះកេីតឡេីងនៅភូមិតានួន ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅវេលាម៉ោង ៤ល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានឧប្បត្តិហេតុផ្ទុះមីនតោន នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបណ្តាលឱ្យស្លាប់អ្នកបើកបរម្នាក់ នៅពេលដែលជនរងគ្រោះកំពុងភ្ជួរដីចម្ការដោយត្រាក់ទ័រ។

ជនរងគ្រោះឈ្មោះ សុឹម ស៊ូ អាយុ ៥២ឆ្នាំ មានទីលំនៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ៕

អត្ថបទដែលជាប់ទាក់ទង