ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីរាជការចំនួន ០៣រូប នៃក្រសួងសាធារណការ វិជ្ជមានវីរុសកូរីដ-១៩

31

 

ភ្នំពេញ ៖ ក្រសួងសាធារុណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីករណីវិជ្ជមានវីរុសកូរីដ-១៩ របស់មន្ត្រីរាជការចំនួន ០៣រូប នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ និងបុគ្គលិកមន្ត្រីរាជការ ទាំងអស់មេត្តាជ្រាបថា៖ មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួបនិងប៉ះពាល់ដោយផ្ទាល់ជាមួយ សាច់ញាតិដែលមានផ្ទុកវីរុសកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបាន ទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាក រកវីរុសកូវីដ -១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានវីរុសកូវីដ-១៩។

មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖ ១.លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ២.លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ៣.លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ។

ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ -១៩នេះ ក្រសួងសូមដាក់ចេញនូវចំណាត់ការបន្ទាន់ និងចាំបាច់ ដូចខាងក្រោម៖

១- ត្រូវបិទការិយាល័យរបស់មន្ត្រីទាំង៣រូបខាងលើ និងមន្ត្រីដែលរួមការងារ ជាបណ្តោះអាសន្ន។

២- នាយកដ្ឋានរដ្ឋបាល ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមការិយាល័យរបស់មន្ត្រីទាំង៣រូប ខាងលើ ព្រមទាំងនៅតាមបណ្តាទីតាំងពាក់ព័ន្ធផ្សេងៗទៀត។

៣- ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយមានការសង្ស័យអំពីអាការៈ និងបញ្ហាសុខភាព សូម ប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យដែលទទួលពិនិត្យនិងព្យាបាល ជំងឺកូវីដ-១៩ ឬនៅតាមបណ្តាទីតាំងចំនួន០៥ រួមមាន៖ ១.វិទ្យាល័យបាក់ទូក ២.វិទ្យាល័យបឹងត្របែក ៣.សាលាបឋមសិក្សាសុភមង្គល(ក្រោយផ្សារសាមគ្គី) ៤.ព្រះវិហារយេស៊ូ(ទល់មុខប៉េអឹម រាជធានីភ្នំពេញ) ៥.ទួលសង្កែ(ជិតរោងចក្រឌិនហាន់ )។

៤- អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ត្រូវដាក់ខ្លួន ឯងនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ (ចត្តាឡីស័ក) ៕

 

អត្ថបទដែលជាប់ទាក់ទង