ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង និងចាត់ការចំពោះ អាជីវករណាលក់ដូរទំនិញ លើសថ្លៃកប់ពពក(កោអតិថិជន)

86

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះលោកឯក និមល ប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងថាដោយមានការគិតគូខ្ពស់ក្នុងការយកចិត្តទុកដាក់​ពី​បញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋពីសំណាក់ សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន សែន និង ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាលរាជធានី​ភ្នំពេញ ហើយក្នុងនោះគណៈកម្មការ​ផ្សារ​បឹងកេងកង ដោយសូមជម្រាបជូន ដល់បងប្អូនអាជីវករ​ដែល​កំពុង លក់ដូរ​បន្លែ បង្ការ, ផ្លែឈើ ,ត្រីសាច់ ,និង​ ផលិតផល​ម្ហូបអាហារ​ផ្សេងៗឯទៀតដែលបានកំណត់អោយលក់ ដូរនោះសូមមេត្តា យកវិក័យប័ត្រតំលៃទិញ​ពី កន្លែងបោះដុំ​ប្រគល់ជូន​គណៈកម្មការ​ផ្សារបឹងកេងកង ដើម្បី​ខាងគណៈកម្មការផ្សារងាយស្រួលតាមដានរាល់មុខទំនិញនៃការលក់របស់បងប្អូនអាជីវករផ្សារទាំងអស់អោយបានច្បាស់លាស់ជូនដល់ អតិថិជនចៀសវាងមានការនិយាយស្ដីពីមហាជននៅខាងក្រៅផ្សារថាមានការលក់ដូរមានតំលៃខ្ពស់ធ្វើអោយមានការប៉ះពាល់ដល់សតិអារម្មរណ៍អតិជនឬប្រជាជនទូទៅ។
លោកប្រធានផ្សារបឹងកេងកងបានមានមតិលើកឡើងដោយសង្កត់ថាខាងគណៈកម្មការ​ផ្សារ​និងដាក់កំលាំងដើម្បី ចុះទៅពិនិត្យ​តំលៃលក់​ដល់ទំនិញដល់អតិថិជន នៅតាមមាត់ច្រកទ្វារ​ចេញ ចូលផ្សារទាំងអស់ចំពោះ ករណី​ដែលបងប្អូន អាជីវករមិនអនុវត្តតាមការណែនាំទេ នោះខាងគណៈកម្មការយើងនិងប្រើធម៌ក្ដៅដោយផ្អាក​អាជីវកម្ម​បងប្អូនភ្លាមតែម្ដង៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង