ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យតាមគោលដៅច្រកចេញ ចូលខណ្ឌបិទ១៤ថ្ងៃតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាល

87

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថាដោយកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានអញ្ជេីញចុះត្រួតពិនិត្យមេីលនៅតាមគោលដៅនិមួយៗ នៅតាមបណ្តាមហាវិថី និង ផ្លូវ ច្រក ចេញ ចូលមកខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ដែលត្រូវបិទផ្លូវក្នុងរយ:ពេល១៤ថ្ងៃ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនោះរដ្ឋបាលខណ្ឌបឹងកេងកង ដោយសូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាខាងលើ បើមិនមានការងារអ្វីចាំបាច់សូមកុំចេញពីផ្ទះអោយសោះ ហើយការងារនេះរដ្ឋបាលខណ្ឌបឹងកេងកងបានបង្កើន ការយកចិត្តទុកដាក់បំផុតដោយដាក់ពង្រាយកម្លាំងចម្រុះនៅតាមគោលដៅច្រកចេញ ចូលខណ្ឌបឹងកេងកងទាំងថ្ងៃទាំងយប់ ដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ អោយមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង