ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ សៅ សុខា ផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ដល់នាយអាវុធហត្ថ ដែលត្រូវចុះប្រតិបត្តិការផ្ទាល់នៅតាមគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល

89

 

ភ្នំពេញ៖ ដើម្បីអនុវត្តនូវបទបញ្ជា និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអប់រំផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច ក្នុងការចូលរួមជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ដល់នាយអាវុធហត្ថ ដែលត្រូវចុះប្រតិបត្តិការផ្ទាល់នៅតាមគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។

កងរាជអាវុធហត្ថ បានត្រៀមកម្លាំងនិងមធ្យោបាយគ្រប់ប្រភេទ សំដៅធានាដល់ប្រសិទ្ធភាពក្នុងការចូលរួមអនុវត្តវិធានការបិទខ្ទប់ ក៏ដូចជាទប់ស្កាត់ជំងឺកាចសាហាវនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

ក្នុងឱកាសនេះ កងរាជអាវុធហត្ថ ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប សហការនិងចូលរួមគោរពតាមសេចក្តីសម្រេចរបស់រាជរដ្ឋាបាល ដែលបានដាក់ចេញនេះឱ្យបានល្អ ព្រមទាំងអនុវត្តវិធានការនានា ជាមួយនឹង ៣ការពារ ៣កុំ បូកនឹង អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩គ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង