ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសពីការ លក់អង្ករបញ្ចុះតម្លៃ ចាប់ពី១ម៉ឺន ទៅ២ម៉ឺនរៀលក្នុង១បេ៥០គីឡូក្រាម ដើម្បី ជួយ សម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

97

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌ មាន អំពីការលក់អង្ករបញ្ចុះតម្លៃ
ចាប់ពី១ម៉ឺនទៅ២ម៉ឺនរៀលក្នុង១បេ ៥០គីឡូក្រាម ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សហព័ន្ធស្រូវអង្ករកម្ពុជា.បានឲ្យដឹង នៅថ្ងៃទី១៩ មេសានេះថា៖ បន្ថែមលើយន្តការនៃការទប់ស្កាត់ ការដំឡើងថ្លៃម្ហូបអាហារ ជាពិសេស អង្ករ ដែលក្រុម ហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានដាក់ចេញនិងកំពុងបន្តអនុវត្ត តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងមក មានសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា មួយចំនួនទៀត ដែលមានដេប៉ូលក់រាយ អាស័យដ្ឋាន នៅមុខរ៉ារទះភ្លើង និងអាចដំណើរការក្នុងតំបន់បិទខ្ទប់ចលត័ចាប់ពីថ្ងៃនេះតទៅ សម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយយល់ព្រមបញ្ចុះថ្លៃអង្ករបន្ថែមទៀត។
សហព័ន្ធស្រូវអង្ករបានបន្តថា ការបញ្ចុះតម្លៃនេះមានចាប់ពីចំនួន ២០០ ០០០ រៀល (ម្ភៃម៉ឺនរៀល) ទៅ ៤០០ ០០០ រៀល ( សែមស៊ិប ម៉ីនរៀល) (ក្នុងមួយតោន ឬស្មើនឹង ១០ ០០០ (មួយម៉ឺនរៀល) ទៅ ២០ ០០០(ពីរម៉ីនរៀល) ក្នុងមួយបេ សម្រាប់ទម្ងន់៥០គីឡូក្រាម ទៅតាមប្រភេទ និងស្តង់ដាបទដ្ឋានគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ។ ហើយសមាជិកបន្ថែមទៀត នឹងចូលរួមជាបន្តរបន្ទាប់នៅពេលដែលបុគ្គលិក កម្មករនិងចំនួនសន្និធិអង្ករថ្មី អាចចរាចរណ៍ចូលមកដល់ដេប៉ូ ក្នុងតំបន់បិទខ្ទប់បាន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង