ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារបន្លែរបោះដុំផ្សារដើមគ ត្រូវបានអាជ្ញាធររាជធានី ផ្ទេរជាបណ្តោះអាសន្ន ទៅលក់នៅផ្សារថ្មី ហៅផ្សារគួរស្រូវ នៅផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

134

 

ភ្នំពេញ ៖ ក្រោយពីផ្សារដើមគដែលជាផ្សារបន្លែដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបិទដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យអាជីវករ រាប់រយនាក់បានឆ្លងនូវជំងឺនេះ ហើយត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបិទជាបណ្តោះអាសន្ននោះ មកដល់ពេលនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតថ្មីមួយទៀតជាបណ្តោះអាសន្ន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីបញ្ជូនបន្លែបង្ការនានា ទៅលក់នៅផ្សារនោះ ដើម្បីបែងចែកបន្លែ បង្ការ ជំនួសផ្សារដើមគដែលត្រូវបានបិទ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានបញ្ជាក់ឲ្យដឹងនៅរាត្រីថ្ងៃទី១៨ ខែមេសានេះថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីមានការបិទដើមគជាបណ្តោះអាសន្ន ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឃួង ស្រេង ក៏បានបង្កើតទីផ្សារមួយទៀត ជំនួសផ្សារដើមគជាបណ្តោះអាសន្ន ជំនួសផ្សារដើមគ ។ ផ្សារនេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល មានចម្ងាយប្រមាណជាជាង១៤គីឡូម៉ែត្រ ពីផ្សារដើមគ រាជធានីភ្នំពេញ ។ ផ្សារថ្មីនេះ មកដល់ពេលនេះ បន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទីផ្សារនេះ ហើយដែរ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង