ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូលនាំអំណោយ សម្ដេចតេជោចែកជូនពលរដ្ឋ ចំនួន ២៤៦ គ្រួសារក្នុងខណ្ឌកំបូលខ្វះខាតប្រចាំថ្ងៃ ក្នុងអំឡុងពេលបិទខ្ទប់

26

 

ភ្នំពេញ៖រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក លោកស្រី អភិបាលរង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១បាននាំយកអំណោយដ៏ថ្លៃថ្ លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ប.ខ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងជួបបញ្ហាខ្វះខាតប្រចាំថ្ងៃ ក្នុងអំឡុងពេលអនុវត្តន៍វិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាសង្កាត់ដូចខាងក្រោម សរុបចំនួន ២៤៦ គ្រួសារ៖
១. សង្កាត់កំបូល ចំនួន ៥៦ គ្រួសារ
២. សង្កាត់កន្ទោក ចំនួន ៤១ គ្រួសារ
៣. សង្កាត់ស្នោរ ចំនួន ០៧ គ្រួសារ
៤. សង្កាត់ភ្លើងឆេះរទេះ ចំនួន ១៤២ គ្រួសារ

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖អំណោយជាស្បៀងអាហារដែល បានផ្តល់ជូនមាន៖ អង្ករ ២៥គីឡូក្រាម មី ០១កេស ទឹកសុទ្ធ ០១កេស ៕

 

អត្ថបទដែលជាប់ទាក់ទង