ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន មូលដ្ឋានផ្សារ ងិន អាន ហៅ ផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយៈពេល១៤ថ្ងៃ

21

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារ ងិន អាន ហៅ ផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩។

រដ្ឋបាលខណ្ឌឫស្សីរីកវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវករទាំងអស់ឲ្យបានជ្រាបថា«អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៨ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករក្នុងផ្សារនេះ បានឆ្លងវីរុសកូវឹដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍៦០កុម្ភៈ ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

ចំពោះមុខ រដ្ឋបាលខណ្ឌឫស្សីកវ សូមផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សាងិនអាន(ផ្សារទំនប់) ក្នុងសង្កាត់ទួលសង្កែទី១ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវឹដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌឫស្សីកវ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះគិតចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១មក បើមានអាក្ការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅក្នុងមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត ។

រដ្ឋបាលខណ្ឌឫស្សីកវ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបរបរអាជីវកម្មក្នុងមូលដ្ឋានផ្សារទិនអាន នឹងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង