ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វផ្សោតមួយក្បាលម ងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃ

27

 

ស្ទឹងត្រែង ៖ ឆ្មាំទន្លេនិងសហគមន៍ឃុំព្រះរំកិល បានរាយការណ៍ថា មានសត្វផ្សោតមួយក្បាលទម្ងន់ជាង ១០០ គីឡូក្រាម ងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃ កន្ទុយភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ វេលាម៉ោង ៧ ព្រឹកថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១។

លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ដីទី ខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែមេសានេះថា ក្រៅពីទទួលបានព័ត៌មាននេះ មន្ត្រីជលផលស្ទឹងត្រែង បានសហការជាមួយអង្គការអភិរក្សសត្វផ្សោត wwf ចុះទៅពិនិត្យឃើញថាសត្វផ្សោតមួយក្បាល ដែលងាប់នោះ គឺជាផ្សោតដែលមានវ័យចំណាស់។ មិនជាប់ពាក់ព័ន្ធទៅនឹងការដាក់ម៉ង របស់អ្នកនេសាទទេ។ វាមានវ័យប្រហែល ២០ ឆ្នាំហើយ។

ធ្មេញរបស់វាសឹករិចរេលអស់ហើយដែរ។ មាឌរាងស្គមទម្ងន់ជាង ១០០ គីឡូក្រាម ប្រវែងមួយម៉ែត្រពីរទឹក។ អំឡុងនៃការស្លាប់អាចមានរយៈពេលពី ៥ ទៅ ៧ ថ្ងៃមកហើយ។ យើងមើលឃើញថាសាច់របស់វា មានសភាពស្អុយរលួយ។ គេមិនអាចកំណត់ថាផ្សោតនោះ គឺជាផ្សោតញីឬក៏ឈ្មោលទេ។ អ្នកវិទ្យាសាស្រ្តក៏ដូចជាជំនាញខាងអង្គការ wwf មិនអាចកំណត់ថាផ្សោតញី ឬឈ្មោលបានឡើយ។ គេអាចកំណត់ថាវាមានវ័យ ប្រហែល២០ ឆ្នាំ ដោយសារបានដាក់លេខកូដ នៅជាប់នឹងខ្លួនផ្សោត។
តាមការសន្និដ្ឋានជាបឋម បានបង្ហាញថា មូលហេតុសត្វផ្សោតមួយក្បាល បានងាប់នោះ អាចបណ្ដាលមកពីវាមានវ័យចំណាស់ នឹងមានជំងឺ។ អាជ្ញាធរឃុំព្រះរំកិល បានសុំគ្រប់យ៉ាងរក្សាទុក។ ចំណែកសច្ចៈរបស់សត្វផ្សោត ត្រូវបានមន្ត្រីយកទៅកប់ចោល៕

អត្ថបទដែលជាប់ទាក់ទង