ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីការឃុំខ្លួនបុរសម្នាក់បេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​

25

 

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ ដែលបានបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់​ ជេរប្រមាទ​ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការឃុំខ្លួន​ និងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី២២​ ខែមេសា​ ឆ្នាំ២០២១​។

សូមបញ្ជាក់ថាបុរសម្នាក់ឈ្មោះ​ ខៀវ​ ចាន់សុភក្ត្រា​ អាយុ៣១ឆ្នាំ​ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារ ធ្វេីការឃាត់ខ្លួននៅព្រឹកថ្ងៃ២០​ ខែមេសា​ ឆ្នាំ២០២១​ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ​នៅគោលដៅរង្វង់មូលតាព្រហ្ម​ ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ច​ ៕

អត្ថបទដែលជាប់ទាក់ទង