ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការទស្សនៈពិភពលោកប្រគល់ គ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវី-១៩

29

ភ្នំពេញ៖ គ្រឿងឧបភោគបរិភោគ បរិភោគ ដែលមានដូចជា អង្ករ មី ទឹកស៊ីអុីវ ត្រីខ និងម៉ាសបីស្រទាប់ផងដែរនោះ ត្រូវបានអង្គការទស្សនៈពិភពលោក(World vision)ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលខ្លាំង ដោយមានអ្នកឆ្លងរហូតដល់រាប់ពាន់នាក់និងមានអ្នកស្លាប់រាប់សិបនាក់ហើយដែរនោះ។

   ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហុក ហួរលីម នាយករដ្ឋបាលរាជធានីភ្នំពេញស្តីទី

   លោកហុក ហួរលីម បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងអោយលោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោកដែលបានជួយឧបត្ថមជា អង្ករ មី ទឹកស៊ីអុីវ ត្រីខ និងម៉ាសបីស្រទាប់មករដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះរបស់អង្គការទស្សនៈពិភពលោកគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

   គួរបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ បរិភោគខាងលើនេះរួមមាន អង្ករចំនួន៣តោនកន្លះ ទឹកស៊ីអុីវ៥០ឡូ ត្រីខ៥០យួរ និងម៉ាសបីស្រទាប់១០០០០ម៉ាស់ ៕

 

អត្ថបទដែលជាប់ទាក់ទង