ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី ចូលរួមប្រជុំតាមវីដេអូ ការត្រៀម ខ្លួនរបស់សមាជិកគណៈប្រតិភូសវៃក្មេង រដ្ឋសភាកម្ពុជា ឈានឆ្ពោះទៅកាន់ទ្វេភាគីកម្ពុជា-ចិន

22

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពីចម្ងាយជាមួយ ឯកឧត្តម លោកជំទាវ ជាសមាជិករដ្ឋសភាកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីធ្វើការពិភាក្សាលើការកិច្ចការមួយចំនួន ត្រៀម ខ្លួនឈានឆ្ពោះទៅកាន់កិច្ចប្រជុំទេ្វរភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ។ កិច្ចប្រជុំបានផ្តោតជាពិសេសទៅលើសេចក្តីព្រាងប្រធានបទ របៀបវារៈនៃកិច្ចប្រជុំ និងការត្រៀមខ្លួនរបស់សមាជិកគណៈប្រតិភូលើទិដ្ឋភាពខ្លឹមសារ និងបច្ចេកទេស ជាច្រើនទៀត ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភាកម្ពុជាភ្លាម លោក ហ៊ុន ម៉ានី នឹងធ្វើការដឹកនាំគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេរភាគីតាមប្រព័ន្ធវីដេអូ ជាមួយសមាជិកសភាវ័យក្មេងចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។
បើទោះបី ឋិតក្នុងស្ថានភាពនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏សមាជិក សមាជិកានៃរដ្ឋសភាកម្ពុជា នៅតែបន្តបំពេញការងារយ៉ាងសស្រាកសស្រាំ ដើម្បីសម្រេចលើកិច្ចការចាំបាច់នានា ដែល បម្រើប្រយោជន៍រួមសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងមូលផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង