ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា ដឹកនាំ កិច្ចប្រជុំពង្រឹង ការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

207

កណ្ដាល៖លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ក្នុងសង្កាត់កោះអន្លង់ចិន ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះ ជួយភូមិទាំង០៤ ចៅសង្កាត់ មេប៉ុស្តិ៍ មេភូមិ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ដែរលោក នុត ពុធដារ៉ា ប្រធានក្រុមការងារ បានឧបត្ថម្ភដល់សង្កាត់ កុំព្យូទ័រ និងម៉ាស៊ីនព្រីន ០១ឈុត និងយុវជនស.ស.យ.ក ប្រចាំការនៅមណ្ឌលសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ថវិកា ៥០០.០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង