ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាកពិន័យអន្តរការណ៍ ម្នាក់ៗ ១,០០០,០០០ រៀល ពីបទ “មិនគោរពវិធានការរដ្ឋបាល” ដោយសារនាំគ្នាផឹកស្រា

30

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អនុវត្តន៍តាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលមានការចូលរួមកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ កំលាំងមូលដ្ឋានអាវុធហត្ថខណ្ឌ មន្ត្រី និងសន្តិសុខសាលាខណ្ឌ បានចុះល្បាត កុ្នងភូមិសាស្ត្រសង្កាត់កន្ទោក និងឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ០២ នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ដោយធ្វេីការផាកពិន័យអន្តរការណ៍ ម្នាក់ៗ ១,០០០,០០០ (មួយលាន) រៀល ពីបទ “មិនគោរពវិធានការរដ្ឋបាល” ។

១- ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ២៩ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០ ៛(មួយលានរៀល)

២- ឈ្មោះ ហ៊ូ សាមីន ភេទ ស្រី អាយុ ៤០ ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០៛(មួយលានរៀល)

បន្ទាប់ពីធ្វេីការពិន័យ តាមនីតិវិធីនៃច្បាប់ និងបានអប់រំណែនាំរួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ច អនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌ សូមក្រេីននរំលឹកដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ បំផុត ដេីម្បីឈានទៅកាត់ផ្តាច់ឬសគល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ” និងអាចស្តារឡេីងវិញ នូវសកម្មភាពសេដ្ឋកិច្ច-សង្គម ជាពិសេសប្រក្រតីកម្មការងារ មុខរបរ៕

អត្ថបទដែលជាប់ទាក់ទង