ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី ក្រសួងពាណិជ្ជកម្ម រយៈពេល៦ថ្ងៃ លក់ស្បៀង អាហារ ហូបចុក ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមអស់ អង្ករ១៤៥២ប៉ាវ, មី៤២៨ ៣កេស,ត្រីខ២៨០៣ យួរ និងគ្រឿងបរិភោគមួយចំនួនទៀត

346

ភ្នំពេញ ៖ លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី២២ ដល់២៧ មេសា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងអាហារហូបចុកជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម អស់ អង្ករ១៤៥២ប៉ាវ,មី៤២៨៣ កេស ,ត្រីខ២៨០៣ យួរ, ទឹកត្រី១១៦១ យួរ,ទឹកស៉ីអ៉ីវ១០៩៧ យួរ,ទឹកបរិសុទ្ធ ២៣០យួរ, ឆៃប៉ូវ ៦០២ថង់ (១ថង់ ២គីឡូក្រាម) រួមទាំងបន្លែបង្ការមួយចំនួនទៀត។

នេះបើតាមការបញ្ជាក់ របស់លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅថ្ងៃទី២៧ មេសា ឆ្នាំ២០២១នេះ។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងកំពុងសហការជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីភ្ជាប់ផ្សារអនឡាញរបស់ក្រុមហ៊ុន ឈ្មោះថា វីទិញ (V-THINH) មកជាមួយផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្ម។
លើសពីនោះទៀត ផ្សារអ៉ឺអន និងក្រុមហ៊ុន Super App ក៏នឹងភ្ជាប់ផ្សាររបស់ខ្លួន ជាមួយផ្សារអនឡាញក្រសួងដែរ ធ្វើឲ្យលើផ្សារអនឡាញ មានទំនិញកាន់តែសម្បូរបែប។
លោក ប៉ែន សុវិជាតិ បានបន្ថែមទៀតថា ទោះផ្សារទំនើបក្ដី ក្រុមហ៊ុនឯកជនក្តី ដែលសហការជាមួយក្រសួង ត្រូវមានកិច្ចសន្យាច្បាស់លាស់ ដោយបញ្ជាក់ពីការផ្គត់ផ្គង់ទំនិញ ដែលមានគុណភាព តម្លៃថោកសមរម្យ ពិសេសបុគ្គលិក ត្រូវបានទទួលការចាក់វ៉ាក់សាំងពីរលើក និងត្រូវគោរពតាមវិធានសុខាភិបាល។
លោកបានបញ្ជាក់ថា ចំនួនស្តង់លក់ទំនិញ ត្រូវតែស្ថិតក្នុងកំរិតមួយ ដែលអាចគ្រប់គ្រងបាន មិនអាចពង្រីកឲ្យធំមានទាំងការបោះដុំទំនិញ ដូចការលើកឡើងខ្លះនោះទេ ព្រោះវានឹងក្លាយទៅជាផ្សារទ្រង់ទ្រាយធំមួយ ដែលនឹងប្រឈមនឹងការចម្លងមេរោគកូវីដ-១៩ ហើយត្រូវបិទដូចផ្សារដទៃ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង