ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីម្នាក់ឡើងតោងបង្កាន់ដៃស្ពានជ្រោយចង្វារ ទៅឈរខាងក្រៅ ប្រុងលោតទឹកសម្លាប់ខ្លួន

140

 

ភ្នំពេញ ៖ នារីម្នាក់ បានអង្គុយតោងបង្កាន់ដៃស្ពានជ្រោយចង្វារថ្មី ផ្នែកខាងក្រៅប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ហើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ និងនគរបាលការពារគោលដៅទី៣ ការពារស្ពានជ្រោយចង្វារ ចេញទៅអន្តរាគមន៍ នាំគ្នាចាប់ទាញឡើងមកវិញ និងត្រៀមអូប័រ២គ្រឿងដើម្បីជួយសង្គ្រោះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង៤០ព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២១ នៅចំណុច លើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

នារីរូបនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុ ប្រហែលជាង៣០ឆ្នាំ ទំនងជាស្រ្តីមានសតិមិនគ្រប់ ។

តាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេល កើតហេតុគេឃើញ នារីម្នាក់នោះ បានធ្វើដំណើរដោយថ្មើរជើង ឡើងទៅលើស្ពានជ្រោយចង្វារ រួចឈប់នៅលើស្ពានមួយសន្ទុះ ក៍បានតោងបង្កាន់ដៃស្ពានឡើងប្រុងលោតទឹកសម្លាប់ខ្លួន តែនាងទំនងជាពុំហ៊ានលោតទម្លាក់ទៅក្រោមឡើយ ។

តាមប្រភពបានឲ្យដឹងទៀតថា ពេលនោះគេឃើញ នាងបានទៅអង្គុយនៅខាងក្រៅបង្កាន់ស្ពាន ហើយអ្នកដំណើរឆ្លង កាត់ឃើញក៏បានរាយការណ៍ ទៅកម្លាំងនគរបាល និងសណ្តាប់ខណ្ឌជ្រោយចង្វារ ដែលនៅប្រចាំការនៅគល់ស្ពានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅព្រឹកនោះគេឃើញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌជ្រោយចង្វារ និងនគរបាលអង្គភាពការពារគោលដៅទី៣ ដែលប្រចាំការការពារស្ពានជ្រោយចង្វារ ក៏បាននាំគ្នា ទៅលួងលោម កុំឲ្យគិតខ្លី ។

ទន្ទឹមនោះ នគរបាលក៏ចេញទូកអូរប័រចំនួន ២គ្រឿងទៅចាំ នៅខាងក្រោមដើម្បីត្រៀម ជួយសង្គ្រោះនៅពេលដែលនារីរូបនោះ លោតទម្លាក់ទៅក្រោម ។បន្ទាប់ពីមានការលួងលោម និងបាញ់អាកុល សមត្ថកិច្ច ក៏បានចាប់ឃាត់ទាញនារីរូបនោះឡើងមកវិញ បានដោយសុវត្ថិភាព។

តាមការសាកសួរនារីរូបនោះ និយាយត្រឡប់ត្រឡិន ទំនងជាមានសតិមិនគ្រប់ហើយ ត្រូវបានកម្លាំងនគរបាលនាំ មកត្រើយខាងលិច និងណែនាំ ឲ្យត្រឡប់ទៅវិញបាត់ទៅ៕

អត្ថបទដែលជាប់ទាក់ទង