ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ពេលឈរលើវាលស្រែ

299

 

បាត់ដំបង ៖ ស្រ្តីម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ពេលឈរលើភ្លឺស្រែ ខណ:មេឃកំពុងភ្លៀង នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចបឹងខ្ទំ ក្នុងភូមិព្រៃទទឹង ឃុំបាយដំរ៉ាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះស្លាប់ឈោ្មះ ប៉ាក សល់ ភេទស្រី អាយុ ៥២ឆ្នាំ ចំណែកឯបុរសជាប្តីមានឈ្មោះ ឈន ជា អាយុ ៥៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិ ឃុំ កន្លែងកើតហេតុខាងលើ។

ប្រភពដដែលបន្តថា÷ មុនកើតហេតុស្ត្រីរងគ្រោះ បានទៅព្រោះស្រូវនៅក្បែរភូមិជាមួយនឹងប្តី ចៃដន្យក៏ត្រូវមេឃធ្លាក់ភ្លៀងមួយមេ ស្របពេលដែលប្តីកំពុងអង្គុយលើនៅលើគោយន្ត ស្ត្រីជនរងគ្រោះបានឈរនៅក្បែរគ្នា ចំងាយប្រមាណ ១.៥០ម៉ែត្រ ក៏ត្រូវរន្ទះភ្លើងបាញ់ស្រោចមកលើខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

នគរបាលជំនាញភ្លាមៗបានចុះទៅដល់កន្លែងគ្រោះថ្នាក់ ហើយបានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង