ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ចុះពិនិត្យការយកសំណាក របស់បងប្អូនកម្មករ-កម្មការិនី និងរៀបចំទីតាំងសម្រាប់លក់ដូររបស់ប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល

39

 

កណ្ដាល៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកអភិបាលស្រុកខ្សាច់កណ្តាល បានចុះពិនិត្យមើលការយកសំណាក របស់បងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅតំបន់រោងចក្រ -7NG ក្នុងឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ព្រមទាំងបន្តចុះពិនិត្យទីតាំងរៀបចំជាផ្សារសម្រាប់ លក់ដូរ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដើម្បីទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩។
គេឃើញថានៅតំបន់បិទខ្ទប់ដោយសារកូវីដនិងតំបន់ធ្វើចត្តាឡីស័កគឺមានវត្តមានលោកនុត ពុធដារ៉ាចុះទៅពិនិត្យផ្ទាល់រហូតដូចជា ក្រុងតាខ្មៅ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល។ល។៕

អត្ថបទដែលជាប់ទាក់ទង