ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ការទូន្មាននានា

133

សម្រាប់ស្រុកខ្មែរគេទូន្មានកូនឲ្យប្រព្រឹត្តិអំពើល្អកុំបៀតបៀនអ្នកដទៃ។
ក្នុងច្បាប់ប្រុស ច្បាប់ស្រីក៏ដូចជាបណ្ដាំក្រមង៉ុយ ឬ ច្បាប់អាចារ្យចុងសុទ្ធតែអបរំកូន ចៅស្រករក្រោយតាំងពីការដេកដើរ ឈរ អង្គុយនិយការប្រកបរបររកដស៊ីចិញ្ចឹមជីវិត ព្រមទាំងការទទួលខុស ត្រូវក្នុងជីវិត។
ដោយឡែកអ្មកស្រករក្រោយនេះគេអប់រំកូនរបៀបទំនើងទៅវិញ។ខ្លះអប់រំកូនថាកើតមកមួយជីវិ តត្រូវតែបួសសងគុណម្ដាយនិងកើតស្វាយសងគុណឪពុក។
យើងងាកទៅមើលរបៀបអប់រំកូន របស់ជនជាតិអមេរិក”អ្វីដែលល្អបំផុតគឺវាលំបាកបំផុតសូមកុំសង្ឃឹមអ្វីងាយៗឲ្យសោះ”។
ការអប់រំកូនរបស់ជនជាតិជប៉ុនវិញនោះថា “មនុស្សដែលធ្វើការគ្រប់គ្នាគឺជាមនុស្សមានតម្លៃ មនុស្សដែលអត់ធ្វើការ គ្មានតម្លៃអ្វីឡើយ”។
ចំពោះវិធីអប់រំរបស់ជនជាតិិចិនវិញនោះ គឺ”បើញើសមិនស្រក់ដល់ដីទេកុំសង្ឃឹមថា នឹងក្លាយជាអ្នកមានបាន សូមកុំគិតថាចង់មានបាន តាមផ្លូវកាត់ឲ្យសោះទៅមិនរួចទេ”។
ម៉េចយល់ឬនៅអ្នកកម្ជិលទាំងឡាយ ដែលរង់ចាំសំណាងធ្លាក់ពីលើមេឃមកនោះ៕

អត្ថបទដែលជាប់ទាក់ទង