ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ លំបាកជាគ្រូ ការតស៊ូជាក្ដីសង្ឃឹម

83

ភ្នំពេញ ៖ មនុស្សគ្រប់ៗរូបសុទ្ធតែធ្លាប់ឆ្លងកាត់នូវការលំបាកដូចៗគ្នា គ្រាន់តែខ្លះឆ្លងកាត់ការលំបាកក្នុងភាពទុច្ចរឹត ខ្លះលំបាកដើម្បីប្រយោជន៍មនុស្សទូទៅ ។
អ្នកខ្លះឆ្លងកាត់ការលំបាកដោយឆ្លងកាត់ ឈាមមនុស្ស ឬ យកជីវិតមនុស្សធ្វើដើមទុនដើម្បីប្រយោជន៍ខ្លួនឯង ។
សម្រាប់អ្នកដែលឆ្លងកាត់ការ លំបាកដើម្បីប្រយោជន៍របស់មនុស្សជាតិនោះតែងតែ ចត់ទុកថារាល់ការលំបាក ដែខ្លួនឆ្លងកាត់កន្លងមក គឺជាគ្រូឬជាមេរៀនដម្រសម្រាប់ខ្លួន យកទៅឆ្នៃជីវិតខ្លួន ឲ្យកាន់តែប្រសើរឬឆ្នៃ ការងារខ្លួនឲ្យកាន់តែមានបទពិសោធន៍ខ្ពស់ ។
មនុស្សដែលសម្រេចជ្រើសរើស យកការលំបាកជាគ្រូនោះទេ តែងតែចាត់ទុករាល់ការតស៊ូគឺជាក្ដីសង្ឃឹម។
គ្មានអ្វីមួយដែលកើតចេញមក ដោយគ្មានការតស៊ូនោះទេ លើលោកនេះអ្វីៗកើតមកដោយសារតែការប្រទាន ពីព្រះនោះភាព លោភលន់របស់មនុស្ស មិនដឹងជាធ្វើឲ្យព្រះឈឺក្បាល យ៉ាងណាឡើយ។
បែបនេះហើយទើប គេតំណាលថា “ការលំបាកគឺជាគ្រូ ចំពោះការតស៊ូគឺជាក្ដីសង្ឃឹម”នោះ៕

អត្ថបទដែលជាប់ទាក់ទង