៣រឿងសំខាន់ដែល អភិបាលរាជធានីភ្នំពេញ បានបំពេញការងារ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋនៅចុងសប្តាហ៍នេះ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបំពេញការងារយ៉ាងច្រើនលើសលប់ដោយមិនបានគិតថា ពេលយប់ឬថ្ងៃឡើយ ពិសេសក្នុងតំណាក់កាលនៃការផ្ទះរាលដាល ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍“សហគមន៍ ២០កុម្ភះ“នេះ ។ ជាក់ស្តែង នៅចុងសប្តាហ៍នេះ លោកឃួង ស្រេង បានបំពេញការងារ ចំនួន៣ ពាក់ព័ន្ធនឹងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ–១៩ ។
ក្នុងនោះកាលពីល្ងាចថ្ងៃទី ០៧ខែឧសភានេះ លោកឃួង ស្រេង បានដឹកនាំអាជ្ញាធរសង្កាត់ ស្ទឹងមានជ័យ៣ និងអាជ្ញាធរខណ្ឌមានជ័យ ចុះទៅធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករចំនួន៤៧០ បន្ទប់ ក្រោយទទួលបានព័ត៌មានពីបងប្អូនកម្មករកម្មការិនី ដែលរស់នៅក្នុងផ្ទះជួល ខាងលើ មានការខ្វះខាត ស្បៀងអាហារនិងមានបញ្ហាពាក់ព័ន្ធនឹងតម្លៃផ្ទះជួល ដែលម្ចាស់ផ្ទះបញ្ចុះថ្លៃហើយ ឡើងថ្លៃឡើងវិញ ។
នៅព្រឹកថ្ងៃទី០៨ឧសភានេះ លោកឃួង ស្រេង បានទទួលថវិកានិងស្បៀងអាហារជាច្រើនមុខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងអំឡុងពេលនៃការផ្ទះរាលដាល ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភះ“
នៅភូមិគ្រឹះរបស់សម្តេច នៅចំការមន ខណ្ឌចំការមន ។
នៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានចុះទៅពិនិត្យស្ថានភាពនៃចាក់វ៉ាក់សាំងការពារជម្ងឺកូវី–១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៃសង្កាត់បឹងសាឡាងខណ្ឌទួលគោក ដើម្បីជម្រុញអោយការចាក់វ៉ាក់សាំង ដំណើរការទៅបានរលូន ជាមួយនិងការរក្សា គម្លាតសុវត្ថិភាពកាត់បន្ថយបាននូវការរីករាលដាលជម្ងឺកូវីដ–១៩ផងដែរ។ ក្នុងឱកាសនោះ លោកឃួង ស្រេងបានបញ្ជាក់ថា ក្រោយពីចាក់ថ្នាំវ៉ាក់សាំងការពារកូវីត–១៩ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីនៅតំបន់ក្រហមអស់ហើយ អាជ្ញាធររាជធានីភ្នំពេញ និងក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នឹងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀតនៅទូទាំងរាជធានីភ្នំពេញទាំងអស់គ្នា ដោយមិនបានគិតថាជាតំបន់លឿង លឿងទុំឬតំបន់ក្រហមនោះទេ៕