ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការពីបទឃាតកម្ម ចាក់សម្លាប់បុរសម្នាក់ជាអានិកជនខ្មែររស់នៅប្រទេសស្វីស

159

 

សៀមរាប ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ពីបទឃាតកម្ម ចាក់សម្លាប់បុរសម្នាក់ជាអានិកជនខ្មែររស់នៅប្រទេសស្វីស ដោយសារជនរងគ្រោះនិងជនសង្ស័យ ដើរលេងផឹកស៊ីហើយប្រច័ណ្ឌ។

នៅវេលាម៉ោង ១៩:៥០នាទីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តសៀមរាប សហការជាមួយការិយាល័យជំនាញកងរាជអាវុធហត្ថលើផ្ទសប្រទេស, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឺន វិមល ភេទប្រុស ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងពីបទឃាតកម្ម ដោយសារជនរងគ្រោះនិងជនសង្ស័យ ដើរលេងផឹកស៊ីហើយប្រច័ណ្ឌ។

ក្រោយពីស្តាប់ចម្លើយជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុន ចន្ថា ភេទស្រី អាយុ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩:០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជួលស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពិតប្រាកដមែន។

មូលហេតុជនសង្ស័យចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះដើរលេងផឹកស៊ី ហើយប្រច័ណ្ឌជនសង្ស័យ នាំឲ្យកើតមានជំលោះគ្នា រហូតដល់ជនសង្ស័យយកកាំបិតចុងស្រួច នឹងអង្រែបុកគ្រឿង វាយលើក្បាលជនរងគ្រោះរហូតដល់ស្លាប់។

វត្ថុតាងនិងសម្ភារៈដកហូតមានម៉ូតូម៉ាកហុងដា click ពណ៌សពាក់ផ្លាកលេខភ្នំពេញ១HE-៩៦០៣, ទូរស័ព្ទដៃ០១គ្រឿង និងកាំបិតចុងស្រួចចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង