ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្រ្តាលីផ្តល់ថវិកាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

74

ភ្នំពេញ៖ អូស្រ្តាលីបានផ្តល់ថវិកាបន្ថែម ចំនួន ៤លានដុល្លារអូស្រ្តាលី ដើម្បីផ្តល់ការគាំទ្រជាបន្ទាន់ដល់ការឆ្លើយតបនិងការស្តារឡើងវិញរបស់ប្រទេសកម្ពុជា ពីជំងឺកូវីដ-១៩ តាមរយៈភាពជាដៃគូរបស់យើងជាមួយយូអិនឌីភី UNDP Cambodia។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែង យើងចង់ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្ថយផលប៉ះពាល់ទាំងនេះ ជាពិសេសទៅលើជនងាយរងគ្រោះបំផុត។”

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលអូស្ត្រាលីបានចុះកិច្ចព្រមព្រៀងមួយ ជាមួយនឹង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្ដល់ថវិកា ៤ លានដុល្លារអូស្ត្រាលីបន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ កិច្ចព្រមព្រៀងនេះនឹង ចាប់ផ្តើមអនុវត្តភ្លាមៗតែម្តង។

ថវិកាដែលផ្តល់នេះ គឺជាថវិកាបន្ថែមលើមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ជាយន្តការមួយ ប្រកបដោយភាពទន់ភ្លន់ ដែលបាននឹងកំពុងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្តារផលប៉ះពាល់ សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ មូលនិធិនេះបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្ត ហើយដែលកន្លងមកបានផ្តល់សាច់ប្រាក់ចំនួន ២៩០ លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រជាពលរដ្ឋទីទ័លក្រប្រមាណ ៦៩៣ ០០០ គ្រួសារនៅកម្ពុជាក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនេះ។ ជាឧទាហរណ៍ អូស្ត្រាលីនិងUNDP បានផ្ដល់ការគាំទ្រដល់កម្មវិធីដ៏មានសារៈសំខាន់មួយនេះ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការធ្វើលទ្ធកម្មឧបករណ៍ថាប្លេតចំនួន១៧០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ រាប់សែនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺ កូវីដ-១៩ ដើម្បីឱ្យពួកគេអាចទទួលបានការឧបត្ថម្ភគាំទ្រនានា។ មូលនិធិនេះក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការបង្កើតគំរូសម្រាប់ព្យាករណ៍ និងវិភាគលើផលប៉ះពាល់នៃកូវីដ-១៩ ដើម្បី ផ្ដល់ជាព័ត៌មាន សម្រាប់ការដាក់ចេញនូវកញ្ចប់ថវិកាសង្គ្រោះ សម្រាប់ជួយដល់អ្នកដែលងាយរងគ្រោះជាងគេ។

មូលនិធិពង្រឹងភាពធន់នេះបានជួយសម្រួលឱ្យមានការបន្តការធ្វើពាណិជ្ជកម្មឆ្លងដែនប្រកបដោយ សុវត្ថិភាព តាមរយៈការផ្តល់នូវឧបករណ៍ការពារនិងសម្ភារអនាម័យសំខាន់ៗ ដល់អគ្គនាយកដ្ឋានគយនិងរដ្ឋ ករកម្ពុជា។ មូលនិធិនេះ ក៏បានជួយឱ្យអាជីវកម្មខ្នាតតូច អាចតភ្ជាប់ទំនាក់ទំនងជាមួយនឹងទីផ្សារពាណិជ្ជកម្មអ ឡេត្រូនិកតាមអ៊ីនធឺណេត ដើម្បីឱ្យអាជីវកម្មទាំងនេះនៅតែអាចបន្តដំណើរការរបស់ខ្លួន ក្នុងអំឡុងពេលដែល មានការអនុវត្តវិធានការបិទខ្ទប់ទីក្រុង និងមានលទ្ធភាពចូលប្រឡូកក្នុងសេដ្ឋកិច្ចឌីជីថលក្នុងរយៈពេលវែង។

លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា “អូស្ត្រាលី គឺជាប្រទេសដែល នាំមុខគេក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលាហើយប្រទេសអូស្ត្រាលីបានធ្វើ បែបនេះ តាមរយៈកម្មវិធីវៃឆ្លាត ដែលបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ រួមគ្នាយើងអាចឆ្លើយតបបាន យ៉ាងលឿនចំពោះវិបត្តិនេះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គមឱ្យបានឆាប់រហ័សដើម្បីឱ្យ ជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការ ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។”

  1. ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា “កូវីដ-១៩ នាំមកនូវ បញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាម ជាដៃគូ និងមិត្តភ័ក្ត្រយូរអង្វែងរបស់ប្រទេសនេះ យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។ តាមរយៈការសហការជាមួយ នឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុង ការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកល នេះថវិកា៤លានដុល្លារអូស្ត្រាលីបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តការអនុវត្តការងារពង្រឹងកម្មវិធី ជំនួយសង្គម និងគាំទ្រដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីសម្របខ្លួនទៅស្ថានភាពដែលពួកគេជួបប្រទះ ក្នុង អំឡុងពេលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលនឹងត្រូវកំណត់ តាមរ យៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល៕
អត្ថបទដែលជាប់ទាក់ទង