ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំង អាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ០២នាក់

52

ខេត្តតាកែវ៖នៅវេលាម៉ោង ១៤:៣០នាទី រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបករណីគ្រឿងញៀន នៅត្រង់ចំណុចភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងបានធ្វើការសួរនាំ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង