ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ថ្ងៃនេះចំនួន៥០០០គ្រួសារទៀត សរុប៤០ម៉ឺនគ្រួសារហើយទទួលបាន ស្បៀងអាហារ ពីអាជ្ញាធររាជធានីភ្នំពេញ

350

ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានចំនួន៥០០០គ្រួសារបន្ថែមទៀត ។ បើគិតមកដល់ថ្ងៃនេះ ១៣ឧសភាប្រជាពលរដ្ឋរស់ នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួន ប្រមាណ៤០ម៉ឺនគ្រួសារហើយ ដែលទទួលបានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖សម្រាប់ថ្ងៃទី១៣ ឧសភានេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្តចែកជូនស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៥០០០គ្រួសារបន្ថែមទៀត
ក្នុងនោះបានចែកជូនប្រជាពលរដ្ឋនៅខណ្ឌមានជ័យចំនូន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១០០គ្រួសារ ខណ្ឌ៧មករាចំនួន៥០០គ្រួសារ ខណ្ឌច្បារអំពៅ៨០០គ្រួសារ ខណ្ឌដូនពេញ ២០០គ្រួសារ
ខណ្ឌទួលគោកចំនួន៥០០គ្រួសារ ខណ្ឌចំការមន ៥០០គ្រួសារ ខណ្ឌបឹងកេងកង ២០០គ្រួសារនិង ខណ្ឌព្រែកព្នៅ ៥០០គ្រួសារ។
មន្ត្រីដដែលបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុង តំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១៣ ខែ ឧសភានេះបានចំនួន៣៩៩៦៥២គ្រួសារហើយ ។
គួរបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

អត្ថបទដែលជាប់ទាក់ទង