ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ៣យ៉ាងដែលមិនត្រូវចាញ់

170

ភ្នំពេញ៖ជាមនុស្សបើចង់ធ្វើជាអ្នកខ្លាំង អ្នកមានសមត្ថភាពគឺវាអាស្រ័យទៅលើខ្លួនឯង មិនមែនទេវតា ឬ វត្ថុសក្តិសិទ្ធឯណាដែល
ចុះពីលើមេឃមិកជួយនោះឡើយ ។
មានកត្តា៣យ៉ាងដែលមនុស្សមិនត្រូវចុះចាញ់ជាដាច់ខាត ។កត្តាទី១គឺកុំចុះចាញ់វាសនា ។មនុស្សខ្លះកើតមកក្នុងត្រកូលក្រីក្រ
ភាពក្រីក្រនេះតត្រកូលនេះបានធ្វើឲ្យគេអស់សង្ឃឹម នៅក្នុងជីវិតហើយបែរជាទៅបន្ទោសលើវាសនាថា ធ្វើម៉េចបើវាសនាតម្រូវឲ្យយើងកើត
ក្នុងត្រកូលអ្នកក្រក្រីទៅហើយនោះ ។
តាមពិតប្រសិនបើអ្នកនោះ កុំចុះចាញ់ចំពោះវាសនារបស់ខ្លួន ហើយជំនះថានឹងប្រើជីវិតមួយនេះ ដើម្បីផ្លាស់ប្ដូរនូវវាសនារបស់ខ្លួន
គឺគឹេមានសង្ឃឹមចំនួន៩០ភាគរយក្នុងការផ្លាស់ប្ដូរ នូវវាសនារបស់ខ្លួនពីភាពក្រីក្រទៅកាន់ភាព ល្អប្រើរជាងមុន ឬ ក៏អាចថាគេនឹហបានជោគ
ជ័យ១០០ភាគរយក្នុងការផ្លាស់ប្ដូរនូវវាសនារបស់ខ្លួន ។
កត្តាទី២កឺកុំចុះចាញ់ចំពោះភាពល្ងង់ខ្លៅ ។ ពាក្យចាស់លោកផ្ដាំថាចេះពីរៀនមាន ពីរកបើយើងកើតក្នុងភាពល្ងង់ខ្លៅហើយនោះ
យើងត្រូវតែខិតខំសិក្សា រៀនសូត្រ ។ ពាក្យថារៀននោះមិនមែនមានន័យថា ត្រូវតែចូលសាលាសុទ្ធសាធនោះទេ តែគេអាចរៀនពីបទពិសោធន៍
នានាពីអ្នកដទៃពិសេសពីអ្នកដែល កំពុងតែមានជោគជ័យក្នុងជីវិត ។
តែបើយើងជួបភាពល្ងង់ខ្លៅហើយនោះ បណ្ដោយឲ្យភាពល្ងង់ខ្លៅ នៅញាំញីជីវិតយើងនោះហើយចេះតែត្អូញថា ធ្វើម៉េចបើកើតមក
ជាតិនេះល្ងង់ទៅហើយនោះមានន័យថា យើងកំពុងតែចុះចាញ់ភាពល្ងង់ខ្លៅទីបំផុត ក្លាយជាខ្ញុំកញ្ជះនៃភាពល្ងង់ខ្លៅតែម្ដង ។
កត្តាទី៣កុំចុះចាញ់សំដីអ្នកដទៃ ។ ជាការពិតហើយនៅក្នុងសង្គមមនុស្សគ្រប់រូប មិនអាចរស់នៅដោយគ្មានញាតិ បានទេតែមនុស្ស
ខ្លះពេលឃើញយើង ខ្សាយគេជាន់យកៗតែម្ដង ។ជួនកាលគេប្រើសំដីមើលងាយ បន្តុះបង្អាប់ជាដើម ។សំខាន់គ្រាន់តែសមដីមើលងាយ ឬ បន្ដុះប្អាប់យើងបែរជា ចុះចាញ់នោះគឺយើងពិតជា ចោលម្សៀតហើយ ។
នរណាក៏ចេះកើតមានការឈឺចាប់ដែរ តែមិនត្រូវចុះចាញ់នូវទង្វើរបស់អ្នកដទែ ចំពោះយើងឡើយ ។ ចេតនាអាក្រករបស់អ្នកដទៃ
យើងត្រូវតែយកវាមក ធ្ចើជាអាវុធដើម្បីយកឈ្នះ ឬ ប្រឆាំងនឹងចេតនាអាក្រក់ទាំនោះវិញ ។ ជាមនុស្សកត្តាទាំង៣យ៉ាងនេះ គឺកុំចុះចាញ់វាសនា
កុំចុះចាញ៉ភាពល្ងង់ខ្លៅ និង កុំចុះចាញ់សំដីអ្នកដទៃ នោះយើងនឹងឈ្នះនៅថ្ងៃណាមួយ មិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង