ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ ប្រសិនបើអញ្ចឹងមែននោះ

496

ភ្នំពេញ៖នេះគ្រាន់តែឮគេថាប៉ុណ្ណោះ តែនាយខ្ញុំនៅមិន ទាន់ជឿនៅឡើយទេនោះ គឺការលេចឮនូវពត៌មាន ដែលថាមានករណីចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយចំណាយលុយ ។
សុំទោសមិនដឹងថាពិត ឬ មិនពិតទេតែ បើដឹងហើយទៅពិត ឬ មិនពិតគ្រាន់តែចែកគ្នា ដឹងទៅក្រែងលោវា ជារឿងមែនទែន ។ខ្ឡះគេ
ចាក់ម្ដងសម្រាប់ ម្នាក់គេយក១០០.០០០រៀល ចំពោះអ្នកខ្លះគេនិយាយថា ប៉ុន្មានថ្ងៃមុន គេនាំមួយគ្រួសារ ដែលមានគ្នា៤ ទៅ៥នាក់ទៅចាក់
ដោយចំណាយអស់៣០០ដុល្លារអាមេរិក ។
រឿងនេះប្រសិនបើជារឿងពិតវិញអ្ហេះ ហើយនាយខ្ញុំដឹងច្បាស់ ជាទៅយកមកត្រដាង ដាក់លើតុហែក ចែកគ្នាហិតតែម្ដងតែទាស់ ត្រងថាវាជារឿងដែល ឮគេនិយាយមិនដឹងថាប្រាកដ ឬ មិនប្រាកដផងហ្នុង ។សូមកុំឲ្យរឿងនេះ ជារឿងពិតទៅចុះអាណិត ប្រមុខរាជរដ្ឋាភិបាល
ដែលខិតខំសុំគេខ្លះ ទិញគេខ្លះសម្រាប់យកមក ជួយប្រជាជានរបស់ខ្លួន ។
រឿងនេះបើមិនពិត វាពិតជារឿងល្អណាស់ តែ បើជារឿងពិត ប្រយ័ត្នត្រូវព្រនង់ហ្នា ។ ខ្លះនិយាយសុទ្ធតែទះ ដើមទ្រូងថាឲ្យតែមាន
លុយអាចហៅគេឲ្យមក ចាក់ដល់ផ្ទះក៏បានដែរកុំជោរ ។កុំចេះតែហ៊ាមប្រយ័ត្នមិនមែន វ៉ាក់សាំងការពារកូវីដ ១៩ តែបែរជា វ៉ាក់សាំងការពារជម្ងឺ
ឆ្កែឆ្កួតខាំ ឬ តេតាណូស វិញអ្ហេះកុនការធំ ហើយកនយើង ។
កើតមកជាមនុស្សដែល មានមាត់ស្អុយបែបនេះ ចូលចិត្តអេចអូចណាស់ សុំទោសក្រែងលើវាមិនមែន ជារឿងពិត ព្រោះឮតែគេថាដែរទេ តែ បើជារឿងពិត សូមម្ចាស់រឿង កុំមេត្តាកុំខឹង ព្រោះសន្ដានជា មនុស្សអេចអូចតែប៉ុណ្ណឹងឯង ៕

អត្ថបទដែលជាប់ទាក់ទង