ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានី កោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ប្រកបដោយប្រសិទ្ធិភាព

532

 

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរយ៉ាងខ្លាំង ដល់រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពជំនាញ ដែលបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោនាយក រដ្ឋមន្ត្រី ដោយបានអនុវត្ត និងដាក់ចេញនូវវិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ប្រកបដោយប្រសិទ្ធិភាព ដែលនិងឈានទៅដល់ការបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ នាពេលខាងមុខ ។
ជាមួយគ្នានោះ លោកប៉ា សុជាតិវង្សក៏បានសម្តែងនូវការកោតសរសើរ ជាពិសេសចំពោះយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ -១៩ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានយ៉ាងល្អប្រសើរផងដែរ។
ការសម្តែងនូវកាេរកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញ ពីណាក់លោកប៉ា សុជាតិវង្សខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ៖ពាក់ព័ន្ធនិងការបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារបានល្អប្រសើរណាស់ ដែលធ្វើឱ្យមានប្រជាប្រិយភាព ដល់គណបក្សប្រជាជនកម្ពុជាថែមទៀត។ ជាក់ស្តែងនៅក្នុងអំឡុងពេលនៃការ បិទខ្ទប់រាជធានីកន្លងមកនេះ អាជ្ញាធររបស់យើងអនុវត្តការងារ បានល្អមែនទែន ដែលសកម្មភាពនេះ ពិតជាបានបង្ហាញពីសមត្ថភាពពិតប្រាកដ របស់រដ្ឋបាលរាជធានីភ្នំពេញលើការគ្រប់គ្រង។ បន្ថែមពីនេះអាជ្ញាធររាជធានី សហការជាមួយកងទ័ពបានផ្តល់ស្បៀងអាហារ ជូនពលរដ្ឋបានគ្រប់គ្រាន់និងទាន់ ពេលវេលាថែមទៀត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ការគ្រប់គ្រងរាជធានីភ្នំពេញបានល្អ ពាក់ព័ន្ធនិងការបង្ការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ គឺបានមកពីការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកថា ៖ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ប្រៀបបាននឹងសមរភូមិ ដែលពិបាកជាងសង្គ្រាមជាមួយមនុស្សលោក ដែលយើងអាចមើលនឹងភ្នែកឃើញ ។ប៉ុន្តែសម្រាប់ខ្មាំងសត្រូវរបស់កូវីដ-១៩ យើងមើលមិនឃើញទេ។
លោកឃួង ស្រេង បានបន្តទៀតថា ៖ការសម្រេចឱ្យការបិទរាជធានីភ្នំពេញនេះ ពិតជាមានការលំបាកខ្លាំងណាស់ ហើយថែមទាំងត្រូវបានបក្សប្រឆាំង ចោទប្រកាន់ថា យើងបំបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋថែមទៀតផង។ ប៉ុន្តែធាតុពិតការបិទក្រុងនេះ យើងគ្មានបំណងអ្វីក្រៅពីចង់ រក្សាអាយុជីវិតប្រជាពលរដ្ឋអោយនៅគង់វង្សនោះទេ ។
ពាក់ព័ន្ធការរក្សាអាយុជីវិត ប្រជាពលរដ្ឋនេះដែរ យើងបានផ្តល់ជាស្បៀងអាហារ ជូនពលរដ្ឋបានគ្រប់គ្រាន់និងទាន់ពេលវេលាថែមទៀត ដោយគិតមកដល់ពេលនេះ ពលរដ្ឋប្រមាណជាង៤០ម៉ឺនគ្រួសារហើយ បានទទួលស្បៀងអាហារ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕

អត្ថបទដែលជាប់ទាក់ទង