ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ ចំនួន​៦៤៩​នាក់​ ជា​សះស្បើយ​៦២៦​នាក់​ និង​ស្លាប់​៤​នាក់​

88

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ បានឲ្យដឹងថា រហូតដល់ ថ្ងៃទី ២៧ ឧសភា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៤៩នាក់​ (ឆ្លងសហគមន៌​:​ ​៦៣៣​នាំចូល:​ ១៦) និងមានជាសះស្បេីយ​ ៦២៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ២៧៦៣៨នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ២០៣៩៨នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៤នាក់​ សរុប​ស្លាប់ ១៩៤នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

 

អត្ថបទដែលជាប់ទាក់ទង