ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនដំណឹងពីកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី០២

71

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីសល (Covishield) សម្រាប់ដួសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneca។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរព ជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមក គ.វ.ក-១៩ ធ្លាប់បានចេញសេចក្តីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ស្ដីពីការបើកយុទ្ធនាការចាក់វាក់សាំងកូប៊ីសែលដុសទី២ ដូចមានក្នុងឧបសម្ព័ន២ នៃកាលបរិច្ឆេទចាក់វ៉ាក់សាំងកូវីសែល (Covishield) ដូសទី២។

គ.វ .ក-១៩ . សូមគោរពជម្រាបជូនសាធារណជនជ្រាបថា ដើម្បីឱ្យសរីរាង្គយើងអាចបង្កើតបាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូប៊ីសែលចំនួន ពីរលើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសែលដូសទី១។

អាស្រ័យដូចបានជម្រាបជូនខាងលើ គ.វ.ក-១៩ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង កូវីសែលដួសទី១រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងកូវីសែលដួសទី២ សូមរួសរាន់អញ្ជើញទៅចាក់ វ៉ាក់សាំងកូវីសែលដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេលវេលាដែលបានកំណត់ក្នុងឧបសម្ព័ន្ធ២ នៃសេចក្តីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ឱ្យបានជាកំហិតនៅត្រឹម ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ (សូមជូនភ្ជាប់មកជាមួយនូវឧបសម្ព័ន្ធ២ នៃសេចក្ដីជូនដំណឹងលេខ ១២៤/២១ គ.វ.ក-១៩ ឡើងវិញ)។

ជាមួយគ្នានេះ គ.វ.ក-១៩ សូមក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារដែលបានដាក់ចេញឱ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជា នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង