ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តដីកា សមត្ថកិច្ចឃាត់ខ្លួនជើងកាងលក់ដី លក់ដីទទួលប្រាក់ពីអ្នកទិញហើយ តែមិនប្រគល់ដីឱ្យគេ បែរជានាំបក្ខពួកមកកាងប្រើហិង្សាលើគេ

49

 

កណ្តាល ៖ ជើងខ្លាំងខាងកាងដី ឈ្មោះ សឿន ចំរើន (ហៅ ជាងអូន) អាយុ២៥ឆ្នាំ ត្រូវបាននគរបាលស្រុកអង្គស្នួលឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធបទល្មើស «ធ្វើឲ្យខូចខាតដោយចេតនា» តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងគណនីហ្វេសបុក ដែលបានបង្ហោះផ្សព្វផ្សាយ និងវីដេអូ មានខ្លឹមសារថា៖ អស្ចារ្យមែន ជើងកាងលក់ដី លក់ដីទទួលប្រាក់ពីអ្នកទិញហើយតែមិនប្រគល់ដីឱ្យគេ បែរជានាំបក្ខពួកមកកាងប្រើហិង្សាលើគេ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនរបស់អ្នកទិញទៀត។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវបំភ្លឺករណីខាងលើ។

ជាលទ្ធផល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានស្រាវជ្រាវបំភ្លឺឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង២២នាទី ឈ្មោះ ហេង សុខណាង បានទូរសព្ទមកប្តឹងសមត្ថកិច្ចថាឈ្មោះ សឿន ចំរើន និងបក្ខពួក បានមកវាយបំផ្លិចបំផ្លាញបង្គោលព្រំដីស្រែរបស់ខ្លួន នៅចំណុចភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលម្កាក់ និងអាជ្ញាធរ ភូមិឃុំ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីការពារកុំឱ្យមានអំពើហិង្សា និងហាមឃាត់កុំឱ្យវាយបំផ្លិចបំផ្លាញតទៅទៀត ហើយសំណូមពរភាគីទាំងសងខាងឱ្យមកដោះស្រាយគ្នា នៅសាលាឃុំម្កាក់ ឬសាលាស្រុកអង្គស្នួល ប៉ុន្តែភាគីខាងឈ្មោះ សឿន ចំរើន មិនព្រមស្តាប់សមត្ថកិច្ច ហើយស្រែកឡូឡាបញ្ជា ឱ្យកូនចៅថតសមត្ថកិច្ច ហើយទាមទារឱ្យសមត្ថកិច្ច និងអាជ្ញាធរ ដោះស្រាយឱ្យខ្លួន នៅកន្លែងកើតហេតុឱ្យចប់រឿង។

បន្ទាប់មកលោកអធិការបញ្ ជាឱ្យដកកម្លាំងត្រឡប់មកអង្គភាពវិញ លុះដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃដដែល ឈ្មោះ ម៉េង សុខណាង បានមកដាក់ពាក្យបណ្តឹងនៅ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប្តឹងទៅលើឈ្មោះ សឿន ចំរើន និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយេចេតនា ដែលបានវាយបំផ្លាញបង្គោលរបងថ្ម កើតហេតុ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០ នាទី នៅចំណុចវាលស្រែ ភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខូចខាតបង្គោលថ្ម ដាំតាមព្រំដីមានចំនួន ៦៣ ដើម។

យោងតាមពាក្យបណ្តឹងឈ្មោះ ហេង សុខណាង ទេីបអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វេីលិខិតកោះហៅ ឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន (ពាក់ព័ន្ធករណីធ្វេីឱ្យខូចខាតដោយចេតនា) នៅអធិការដ្ឋាននគរបាលស្រុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៨.៣០នាទី ប៉ុន្តែសាម៉ីខ្លួនមិនព្រមចូលខ្លួន តាមការកោះនោះទេ។

សន្និដ្ឋាន៖ ចំពោះករណីនេះផ្តេីមចេញពីវិវាទដីធ្លី ទេីបឈ្មោះ សឿន ចំរេីន និងបក្ខពួក នាំគ្នាវាយបំផា្លញបង្គោលថ្ម របស់ឈ្មោះ ម៉េង សុខណាង បណ្តាលឱ្យខូចខាត អស់ចំនួន ៦៣ដេីម។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការ។

ចំពោះភាគីអ្នកទិញឈ្មោះ ហេង សុខណាង ក៏បានដាក់ពាក្យបណ្តឹងទៅតុលាការរួចហេីយដែរ។

ក្រោយពីទទួលពាក្យបណ្តឹងរួច អធិការដ្ឋានស្រុកអង្គស្នួល បានចេញលិខិតកោះហៅឈ្មោះ សឿន ចំរើន ឱ្យចូលខ្លួនមកបំភ្លឺរឿងផ្ទាល់ខ្លួន ដោយយោងតាមបណ្តឹងខាងលើ ប៉ុន្តែមិនព្រមចូលខ្លួនតាមការកោះហៅនោះទេ។

រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿន ចំរើន តាមដីកាបញ្ជាឲ្យចូលខ្លួន ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា» របស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល។ សមត្ថកិច្ច សន្និដ្ឋានថា ករណីនេះផ្តើមចេញពីវិវាទដីធ្លី។

សូមបញ្ជាក់ថា បុគ្គលម្នាក់នេះឈ្មោះ សឿនចំរើនបានលក់ដី មួយកន្លែង មានទំហំជាង ៦ហិកតា នៅភូមិ ស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យទៅឈ្មោះ ហ៊ួយគាង និងឈ្មោះ ម៉េងសុខណាង ក្នុងតម្លៃ 37$ ក្នុង១ម៉ែត្រការ៉េ និងទទួលប្រាក់កក់ដីចំនួន 73 1250$ ( ចិតសិបបីម៉ឺនមួយពាន់ពីររយដុល្លារ)។ បញ្ជាក់ បុគ្គលឈ្មោះ សឿនចំរើននេះ ដំបូងឡើយគឺបានប្រមូលទិញដី ពីប្រជាពលរដ្ឋនៅទីនោះ តែមិនទាន់ទូទាត់លុយ ឲ្យប្រជាពលរដ្ឋគ្រប់នៅឡើយទេ ក៏លក់បន្តមកឲ្យ ភាគី ហ៊ួយគាងនិង ម៉េងសុខណាង ភាគីអ្នកទិញបានប្រគល់លុយ ជាងចិតសិបម៉ឺនដុល្លារឲ្យឈ្មោះ សឿនចំរើន យកទៅដោះស្រាយបង្គ្រប់ឲ្យប្រជាពលរដ្ឋ តែបុគ្គលនេះមិបានដោះស្រាយឲ្យប្រជាពលរដ្ឋទេ គឺយកទៅចាយវាយ ខុសកិច្ចសន្យា ។

តាមការបញ្ជាក់ពីអ្នកទិញ ឈ្មោះ សឿន ចំរើន ត្រូវប្រគល់លុយចំនួន58791$មកអ្នកទិញឈ្មោះម៉េង សុខណាង នឹង 9504.5$មកអ្នកទិញឈ្មោះ ហ៊ួយ គាងវិញ។

បុគ្គលពាលឈ្មោះ សឿនចំរើន នេះបាន ប្រព្រឹត្តនូវកំហុសដែលប្រាសចាកនឹងច្បាប់ជាច្រើនករណី ដូចជា ៖
១ -លក់ដីដោយមិនគោរពតាមកិច្ចសន្យាដែលព្រមព្រៀងគ្នារួចហើយ
( ទទួលប្រាក់ហើយ មិនប្រគល់ដីឲ្យអ្នកទិញ)
២- បុគ្គលនេះបានទទួលលុយដោយធ្វើកិច្ចសន្យាជាមួយភាគីអ្នកទិញហើយ បែរជាមកកាងលើដីនោះ មិនឲ្យភាគីអ្នកទិញចូលឈូសឆាយលើដីនោះ ដូចក្នុងកិច្ចសន្យាទេ ដោយដាក់កម្លាំងក្មេងស្ទាវកាងពេញដីនោះ ហើយជេរប្រមាថនិងប្រើហឹង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ គេទៀត
៣- បុគ្គល សឿនចំរើន នេះបានបរិហារកេរ្ត៌មកលើអាជ្ញាធរ ភូមឃុំ កងកម្លំាង សមត្ថកិច្ច ដោយចោទលោកមេឃុំ ថា ម៉ោងធ្វើការមិនដែលនៅកន្លែងដេកចាំតែប្រាក់ខែ( ព្រោះបុគ្គលនេះខឹងមេឃុំមិនធ្វើតាមបំណងខ្លួន) ហើយបុគ្គលសឿនចំរើននេះ បានបង្ហោះហ្វ្រេសប៊ុកដោយចោទអាជ្ញាធរ និងសមត្ថកិច្ចថា ឃុបឃិត ជាមួយអ្នកទិញ មកកៀបសង្កត់ហើយធ្វើបាបខ្លួន ។
តាមកាពិតលោកមេឃុំ នៅកន្លែងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋរាល់ថ្ងៃ សូម្បីតែថ្ងៃអាទិត្យ ហើយ កងកម្លាំង សមត្ថកិច្ចទៅសម្របសម្រួល ទំនាស់ដីនោះដោយភាពត្រឹមត្រូវ តែបុគ្គល សឿនចំរើន នេះបែរជាចោទបរិហារ មកលើអាជ្ញាធរទៅវិញ៕

 

អត្ថបទដែលជាប់ទាក់ទង