ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌពោធិសែនជ័យ បានទទួលអំណោយ ពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈ

40

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានទទួលអំណោយ ពីអង្គការមូលនិធិសប្បុរសធម៌ឆឺជី ដែលបានឧបត្ថម្ភសម្ភារៈរួមមាន៖ ស្រោមដៃ Glove នួន២០០០ ស្រោមដៃ, ម៉ាស់ ៣,២៥០ម៉ាស, អាល់កុលកានធំចំនួន ៥កាន ចំណុះ ១៥លីត្រ, អាកុលធុងតូចចំនួន ៥ធុងចំណុះ ២៥លីត្រ, អាវអៀមការពារមេរោគ ចំនួន ១៥០អៀម, គ្រែបត់ឆឺជី ចំនួន ១០គ្រែ, មួកពេទ្យ ៨០០មួក ដើម្បីផ្ដល់ជូនរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការចូលរួមចំណែកជាមួយ និងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់ការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។
ក្នុង ឱកាសនោះដែរ អង្គការឆឺជី និងក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ ក៏បន្តចែកសម្ភារៈបរិក្ខាការពារជូនដល់កងកម្លាំង និងកម្លាំងប្រជាការពារនៅ តាមគោលដៅដែលមានចំនួន០៦កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅ តាមគោលដៅនីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង