ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យវះកាត់ ជួយសង្រ្គោះកូនបានជោគជ័យ ខណៈម្តាយមានជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

117

 

ព្រៃវែង ៖ អ្នកជំងឺកូវីដ១៩ ម្នាក់ដែលមានផ្ទៃពោះជិតគ្រប់ខែ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ទើបលោកប្រធានមន្ទីរពេទ្យខេត្តព្រៃវែង បានពិភាក្សា និងធ្វើការពិគ្រោះយោបល់គ្នា យ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរទៅក្រុមគ្រួសារអ្នកជំងឺ ដើម្បីធ្វើការវះកាត់សង្គ្រោះកូន ដោយសារម្តាយមានសភាពធ្ងន់ធ្ងរ បានដោយជោគជ័យ។ នេះបើតាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តព្រៃវែង គោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

លោកសេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា អ្នកជំងឺឈ្មេាះ យ៉ាត ចេក អាយុ ២៩ឆ្នាំ ភេទស្រី មានផ្ទៃពោះគ្រប់ខែ ហត់ ពិបាកដកដង្ហេីម ក្អក ស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់។ អ្នកជំងឺមិនទាន់មានសញ្ញា ឈឺពេាះឆ្លងទន្លេនៅឡើយទេ . G3P1A1 ,SaO2 :89%, RR 35/mn P : 115/mn ,TA 138/ 90mmhg. ហេីមជេីង ដោយឃើញសភាពម្តាយ កាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានមន្ទីរពេទ្យ បានពិភាក្សាជាមួយលោក និងធ្វើការពិគ្រោះយោបល់គ្នា យ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីជួយសង្រ្គោះកូននៅក្នុងផ្ទៃ និងបានសំណូមពរ ទៅក្រុមគ្រួសារអ្នកជំងឺ ដើម្បីធ្វើការវះកាត់សង្គ្រោះកូន ដោយសារម្តាយមានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៏បានសម្រេច ធ្វើការវះកាត់យកកូនចេញ នៅវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១ ការវះកាត់សង្គ្រោះកូន បានដោយជោគជ័យ គឺបានកូនប្រុស១ ទំងន់ ២,៨ គីឡូក្រាម។ កូនមានសុខភាពល្អធម្មតា ចំណែកម្តាយ ក្រោយពីបានវះកាត់ យកចេញរួចរាល់ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ និងខិតខំសង្គ្រោះបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង