ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ឆាកជីវិត គឺជាវង់ល្បែង

168

ភ្នំពេញ៖ទស្សនវិទូបរទេសមួយរូប បាននិយាយថា< ឆាកជីវិតគឺជាវង់ល្បែង ដែលត្រូវលេ   ងយ៉ាងម៉េចឲ្យឈ្នះ> អាងតែឯងជាទស្សនវិទូ ចេះតែនឹកឃើញថាទេដឹង ។
ទោះជាយ៉ាងណា ក៏ខ្ញុំគិតថាត្រឹមត្រូវដែរ ហើយប្រសិន បើខ្ញុំកើតទាន់គាត់វិញអ្ហេះខ្ញុំ នឹងសុំគាត់ថតសែលហ្វ៊ី ជាមួយទុកឲ្យក្មេងៗ ជំនាន់ក្រោយបានដឹង និង បានស្គាល់តែម្ដង ។តែធ្វើម៉េចបើកើតមិនទាន់ បើកើតទាន់ទស្សនវិទូរូបនោះ នឹងកាន់តែល្បីល្បាញជាងនេះផង ក៏អាចថាបានដែរ ។
តាមពិតជីវិតគឺជាហ្គេម(GAME)ដែលភាសាខ្មែរយើងគេហៅថា ល្បែងនោះឯង ។ជីវិតខ្លីណាស់ហេតុនេះ ការរស់នៅគឺជាការប្រជែង ជាមួយនឹងពេលវេលា ដែលប្រៀបដូចជា យើងប្រជែងលេងហ្គេម ជាមួយនឹងពេលវេលាយ៉ាងអញ្ចឹងដែរ ។ខ្លះគេយកចីវិតទៅប្រឡូក ជាមួយនឹងអំពើរទុច្ចរឹត ហេតុនេះ ហ្គេមមួយនេះ គឺជាការប្រថុយប្រថានមួយ ព្រោះជាហ្គេមធ្វើឲ្យជីវិត ត្រូវប្រឈមនឹងការ បាត់បង់សេរីភាព(ជាប់គុក) ឬ
ក៏ត្រូវបាត់បង់ជីវិតក៏ថា បានដែរ ។បើបែបនេះមែនមានន័យថា ហ្គេមមួយនេះយើង ជាអ្នកចាញ់ហើយ ។
ប្រសិនបើយើងលេងហ្គេម ក្នុងភាពសុចរឹតមានន័យថា ហ្គេមមួយនេះយើង នឹងទទួលបានជ័យជំនះ ។ទោះបីមានអ្នកខ្លះគេមក ចំអកឲ្យយើងថា <រាល់ថ្ងៃនឹងមាន សល់អ្វីខ្លះហើយ បើអាវមិនអាវ ខោមិនខោបែបនេះ ? ទោះមិនសល់អ្វីមែន ក៏យើងនៅសល់ជីវិតមួយ ដែលមិនចេះឈ្នានីសអ្នកដទៃដែរ > ។
ការពិតទៅល្បែងមាន ឈ្នះមានចាញ់តែបើចាញ់ ក្នុងភាពសុចរឹតវាប្រសើរជាង បានទទួលជ័យជំនះ ដោយភាពទុច្ចរឹតដែរ ព្រោះអ្វីៗដែលបានមក ដោយទុច្ចរឹត វាមិនយូរអង្វែងនោះទេ ។ឆាកជីវិតគឺជាវង់ល្បែង ដែលយើងត្រូវលេងឲ្យ ឈ្នះគឺយើងត្រូវតែលេង ឲ្យឈ្នះជាដាច់ខាត ដោយខានមិនបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង